ដើម្បីបង្ហាញពីទឹកចិត្តស្រឡាញ់ និងគាំទ្រដល់តារាដែលគេពេញចិត្តនោះ អ្នកគាំទ្រក្រុមចំរៀងKPOP តែងតែប្រមូលថវិការផ្ទាល់ខ្លួន ដើម្បីបរិច្ចាកទៅអង្គការ ឬប្រទេសណាមួយដែលមានផលលំបាកដូចជាប្រទេសកម្ពុជាជាដើម ។

ថ្មីៗនេះក្រុមអ្នកគាំទ្រក្រុមចំរៀង Teen Top ឈ្មោះថា HONEY FLOW បានប្រមូលថវិការរួមគ្នាធ្វើជាមូលនិធិហើយ បរិច្ចាកមកកាន់បឋមសិក្សាមួយនៅខេត្តព្រៃវែង ប្រទេសកម្ពុជាយើង ។បឋមសិក្សាបឹងបូរី មានទីតាំងនៅ ឃុំព្រៃពួន ស្រុកកំពុងត្របែក ខេត្តព្រៃវែង ហើយបានទទួលប្រាក់បរិច្ចាកមួយចំនួន មកសាងសង់បន្ទប់ទឹកអនាម័យ សំរាប់ប្អូនៗសិស្សានុសិស្សប្រើប្រាស់ ។ហើយនេះក៏ជាបន្ទប់ទឹកទី ២ ដែលសំរាប់បឋមសិក្សាបឹងបូរី ដោយបន្ទប់ទឹកទី ១ ដែលបរិច្ចាកដោយក្រុម HONEY FLOW កាលពីឆ្នាំមុនក្នុងថ្ងៃខួបកំណើត របស់សមាជិកមួយរូបដែលមានឈ្មោះថា L.Joe ។
គួរបញ្ជាក់ផងដែរថា HONEYFLOW ក្រុមអ្នកគាំទ្រ Teen Top តែងតែបរិច្ចាកធ្វើជំនួយសប្បុរសធម៌ក្នុងមួយឆ្នាំ ៦ ដងផងដែរ ដែលនៅក្នុងនោះមានបង្គន់អនាម័យ និងអណ្ដូងជាដើម ៕


ប្រែសម្រួល ៖ លីលីប្រភព ៖ teen top kh loverz