ភ្នំពេញ៖ ស្រីណយ ជាតារាចម្រៀងវ័យក្មេង ប្រចាំផលិតកម្មប៊ិកមែន បានរៀបរាប់ប្រាប់ មហាជនទូទៅនិង ស្រទាប់យុវវ័យឲ្យដឹងថា នាងចង់ធ្វើសង្សារ គេឡើងញ័រខ្លួន ។ បើទោះបីជាស្រីស្រស់ សម្បូរស្នេហ៍កញ្ញា សែម ស្រីណយ បានប្រឡូកក្នុង សិល្បៈរយៈពេលខ្លី ក៏ពិតមែន តែបើមើលពី ប្រជាប្រិយភាពរបស់នាងវិញ ហាក់កើនឡើងយ៉ាងខ្លាំង ចាប់តាំងពីនាងចូល មកដល់ទ្រនំផលិតកម្ម ប៊ិកមែន ។

មិនតែប៉ុណ្ណោះ បទចម្រៀងរបស់នាង ដែលចរាចរលក់ នៅលើទីផ្សារត្រូវបាន ស្រទាប់យុវវ័យគាំទ្រ យ៉ាងច្រើន ព្រោះថា បទចម្រៀងរបស់នាង ហាក់ត្រូវសាច់រឿង និងទាក់ទងស្រទាប់យុវវ័យ បូករួមទាំងការសម្តែង បែបក្រមិចក្រមើម របស់នាងទៀតផង ។ ចាប់តាំងពីផលិតកម្ម ប៊ិកមែន បានចេញលក់អាល់ប៊ុម វីស៊ីឌីវ៉ុល១២ របស់ខ្លួននៅលើទីផ្សារមក មហាជនចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំង លើបទចម្រៀងមួយ របស់កញ្ញា ស្រីណយ ដែលមានចំណង ជើងថា ចង់ធ្វើសង្សារគេឡើងញ័រខ្លួន។

ចម្រៀងមួយបទនេះ ហាក់បង្ហាញថា តារាចម្រៀងក្រមិចក្រមើម ស្រីណយ បានត្អូញត្អែរ ប្រាប់គេឯងថា ចង់ធ្វើសង្សារគេឡើងញ័រខ្លួន ព្រោះខ្លួនអត់ទាន់មាន សង្សារបណ្ដើរនឹងគេ ។ តែទោះជាយ៉ាងណា ការត្អូញត្អែរបស់តារាចម្រៀងរូបនេះ គឺគ្រាន់តែជាចំណងជើងនិងសាច់រឿងនៅក្នុងអត្ថន័យបទចម្រៀងតែប៉ុណ្ណោះ ។

ចំពោះការសម្តែងនៅក្នុងខារ៉ាអូខេបទចម្រៀង ចង់ធ្វើសង្សារគេឡើងញ័រខ្លួន នេះវិញត្រូវបានស្រទាប់ យុវវ័យកោតសរសើរ ពេញៗមាត់ថា ស្រីណយ ពូកែសម្តែង ធ្វើក្រមិចក្រមើម ដែលមើលទៅគួរឲ្យទាក់ទាញសម្រាប់ ស្រទាប់យុវវ័យបច្ចុប្បន្ន ។

សូមទស្សនាខារ៉ាអូខេបទ ចង់ធ្វើសង្សារគេឡើងញ័រខ្លួន របស់កញ្ញា ណយ ខាងក្រោមនេះ ទាំងអស់គ្នា៖

width=500

width=500

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល