យល់ដឹង៖ តាមការអោយដឹងពី ក្រុមអ្នកវិទ្យាសាស្រ្ដស្រាវជ្រាវ នៃរដ្ឋ California សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានអោយដឹងថា ក្រុមអ្នកស្រាវជ្រាវក្នុងដែនទឹកសមុទ្រ បានរកឃើញសត្វមួយប្រភេទ ដែលរស់នៅក្នុងទឹកសមុទ្រដ៏ជ្រៅ ហើយមានលក្ខណៈចម្លែកខំា្លងណាស់។

តាមការអោយដឹងពីលោក Henk- Jan Hoving និង Bruce Robison ក្រុមអ្នកស្រាវជ្រាវដែនសមុទ្រ មកពីក្រុង Monterey Bay បាននិយាយថា សត្វដ៏កម្រជួប និងមានរូបរាងចម្លែកនេះត្រូវបានរកឃើញនៅឯបាតសមុទ្រជ្រៅ នៃមហាសមុទ្រ Pacific។
បើតាមអង្កេតរបស់ក្រុមអ្នកវិទ្យាសាស្រ្ដបានបង្ហាញថា សត្វមួយប្រភេទនេះត្រូវគេស្គាល់ថា Vampire។ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកវិទ្យាសស្រ្ដ បានដាក់ឈ្មោះថ្មីដល់សត្វនេះថា 'Vampyroteuthis' ដែលពាក្យនេះមានន័យថា មាយា ឬម្ញិកម៉្ញក់។ នេះជាវីដេក្លីបដែលបង្ហាញពី សត្វចម្លែកនេះ សូមចុចដើម្បីមើល៕
ដោយ៖ រក្សាប្រភព៖ dailymail