ថៃ ៖ រឿង Neung Dao Fah Diew នឹងចាក់បញ្ចាំងនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៨ បន្ទាប់ពីរឿង បុព្វេសន្និវាស នាពេលខាងមុខនេះនៅលើស្ថានីយ័ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ។ 

លោក James Jirayu និយាយថា ខ្លួនមានអារម្មណ៍ខ្លាំងណាស់ ហើយគាត់ពិតជាចង់មើលរឿងដែលខ្លួនសម្តែង ដោយសារតែសាច់រឿងគឺល្អណាស់ ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

/

តារាសម្តែងវ័យ ២៤ ឆ្នាំរូបនេះ បានសារភាពថា រឿងនេះពិបាកជាងគេពេលនិយាយជាភាសារៀងបុរាណ ។ ចំនែករឿងនេះអាចនឹងល្បីខ្លាំងដូចរឿង បុព្វេសន្និវាស ឬអត់ លោកក៏មិនអាចកំណត់បានដែរ ព្រោះអាស្រ័យទៅលើអ្នកចំណង់ចំណូលចិត្តរបស់អ្នកទស្សនា ។ ដូច្នេះមានតែរង់ចាំទស្សនារឿង Neung Dao Fah Diew ដែលនឹងចាក់បញ្ចាំងនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៨​ ខាងមុខនេះ ៕

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews