ព័ត៌មានកំសាន្ត ៖ ក្រោយមានគេហទំព័រក្នុងស្រុកជាច្រើនបានចុះផ្សាយថា តារាចម្រៀង ឈិត សុវណ្ណបញ្ញា ប្រកាសដើរចេញពីផលិតកម្ម រស្មីហង្សមាស ក៏បានលេចលឺដំណឹងទៅដល់ត្រចៀន អ្នកនាង យក់ ថិតរដ្ឋា ដែលជាតារាចម្រៀងរួមផលិតកម្ម ខ្លោចចិត្តយ៉ាងខ្លាំង ក្រោយពីបាត់បង់មិត្តរួមការងារ ។
ដោយយោងតាមការបង្ហោះរបស់ម្ចាស់ ស្រលាញ់មនុស្សម្នាក់មិនខ្វល់ពីអតីតកាល បានឲ្យដឹងថា អ្នកនាង យក់ ថិតរដ្ឋា បានបង្ហាញអារម្មណ៍លើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា ស្តាប់សំលេងយាយម៉ោ ! បងឡើងចង់យំតាមហើយ ! អាណិតណាស់ប្អូនសំលាញ់ Panha Chhet ហ៊ឹម ! ទឹកត្រជាក់ត្រីកុំ កុំឆ្ងល់ពេកអូន ស៊ូស៊ូណាណប់ កុំចុះចាញ់ត្រូវតែខំប្រឹងក្រោកដើរទៅមុខបន្តទៀតណាណប់ ! ។
ក្រោយបានអានពាក្យមួយឃ្លានេះហើយ ពិតជាធ្វើឲ្យទស្សនិកជនជឿជាក់យ៉ាងខ្លាំងថា យក់ ថិតរដ្ឋា ខ្លោចចិត្តក្រោយដឹងរឿងថា ឈិត សុវណ្ណបញ្ញា ចេញពីហង្សមាស យ៉ាងពិតប្រាកដមែន ។ ហើយជារឿងដ៏គួរឲ្យសោកស្តាយដែរ ព្រោះម្ចាស់បទ ម្នាក់ឯងម្តងទៀត កញ្ញា ឈិត សុវណ្ណបញ្ញា សម្រេចចិត្តចាកចេញពីផលិតកម្ម ដែលនាងខិតខំធ្វើការនៅទីនេះប្រហែលជា ១១ ឆ្នាំទៅហើយ ៕



ដោយ ៖ គន្ធា
ប្រភព ៖ FB