ថៃ ៖ លោក Ken phupoom ទម្លាយមូលហេតុ ដែលផ្លាស់ប្តូរឈ្មោះទៅជាឈ្មោះ Pongpanupak ។ តារាសម្តែងប្រុសរូបនេះ បានចូលរួមនៅក្នុងព្រឹត្តិការណ៍មួយឈ្មោះថា King Power and Disney’s Endless Celebrations ជាមួយនិងគូស្នេហ៍ ហើយនាងបានផ្តល់កិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែត ។

តួប្រុសក្នុងរឿង ព្រះម៉ែនាគី រូបនេះបាននិយាយថា គាត់បានប្រើប្រាស់ឈ្មោះថា Pongpanu នៅពេលដែលលោកចាប់ផ្តើមចូលសិល្បៈ ដោយសារតែមិនមានពេលទំនេរទៅប្តូរឈ្មោះនៅក្នុង ID របស់គាត់ ។ ប៉ុន្តែនៅពេលទំនេរទៅប្តូរ ស្រាប់តែមានមនុស្សម្នាក់ប្រើប្រាស់ឈ្មោះនេះរួចទៅហើយ ដូច្នេះហើយទើបលោកប្តូរពីឈ្មោះ Pongpanu ទៅជា Pongpanupak វិញ ។

តារាសម្តែងវ័យ ២៧ ឆ្នាំរូបនេះបន្តទៀតថា គាត់បានដើរចេញពីអ្នកគ្រប់គ្រងចាស់ ហើយក៏រៀបចំកាលវិភាគការងារដោយខ្លួនឯង មូលហេតុតារាសម្តែងប្រុសរូបនេះចង់សម្តែងរឿងផង និងផលិតចម្រៀង ក្នុងពេលតែមួយ ប៉ុន្តែអ្នកគ្រប់គ្រងមិនយល់ព្រម ចឹងហើយទើបគាត់សម្រេចចិត្តដើរចេញតែម្តង ៕



ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate