ព័ត៌មានកំសាន្ត ៖ Yuri ដែលជាសមាជិកក្រុម Girls' Generation មានភាពក្លាហានក្នុងការប្រឈមមុខជាមួយនិង កាមេរ៉ា ដោយមិនបានធ្វើការតុបតែងមុខ (មុខទទេ) ។ 

ដោយយោងតាមគេហទំព័រ Koreaboo បានឲ្យដឹងថា នាងបានធ្វើការបង្ហាញមុខទទេ របស់នាងនៅ Channel Girls' Generation ។ 

គួរបញ្ជាក់ឲ្យដឹងថា មួយចំណែកនៃការកត់សម្គាល់របស់ បានបញ្ជាក់ឲ្យឃើញថា ផលិតផលដែលតារាស្រីរូបនេះ យកមកលាងចេញពីការតុបតែងមុខរបស់នាង ធ្វើឲ្យប្រជាជននិង ក្រុមអ្នកគាំទ្រ ស្ងើចសរសើរចំពោះការបង្ហាញខ្លួនដោយគ្មាន ការតុបតែងមុខរបស់នាង ។ 

អ្វីដែលមិនមានការភ្ញាក់ផ្អើលនោះគឺ នាងនៅតែមានសម្រស់ស្រស់ស្អាតដដែលក្រោយពីបាន ធ្វើការលាងចេញពីការតុបតែងមុខរបស់នាង។ 

ជាងនេះទៅទៀត មានក្រុមអ្នកគាំទ្រម្នាក់បាននិយាយថា ខ្ញុំគិតថា Yuri នៅតែមានមុខមាត់ស្រស់ស្អាតដដែល ទោះមិនបាន ធ្វើការតុបតែងមុខក៍ដោយ ៕

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ lollipop