(ឡូសអាន់ជែឡេស)៖ ស្របពេលដែល​លោក Brad Pitt ត្រូវបានភរិយា គឺអ្នកនាង Angelina Jolie ប្តឹងលែងលះ ឥឡូវនេះក៏មានរឿងហេតុថ្មីមួយផ្សេងទៀត បានកើតឡើង ចំពោះតារាសម្តែងប្រុស ដ៏ល្បីល្បាញមួយរូបនេះ ដោយលោកអាចនឹងស្ថិតនៅក្រោម ការស៊ើបអង្កេតរបស់ស្ថាប័ន FBI អាមេរិក បន្ទាប់ពីទទួលរកពាក្យ​ចរចាមអារាមថា Pitt បានធ្វើទុក្ខបុកម្នេញទាំងផ្លូវកាយ និងផ្លូវចិត្តលើកូនៗ របស់លោក ក្នុងអំឡុងពេលធ្វើដំណើរ លើយន្តហោះផ្ទាល់ក្រុមគ្រួសារ។ នេះបើតាមការផ្សាយ ដោយ​សារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០១៦។

/

ប្រភពមិនបញ្ចេញអត្តសញ្ញាណ ដែលធ្វើបានការចោទប្រកាន់​ខាងលើ បានរាយការណ៍ថា លោក Brad Pitt បានចាប់ផ្តើមស្រែក​គំហកខ្លាំងៗ និងបានវាយកូនៗ​របស់លោក ខណៈកំពុងធ្វើដំណើរ​នៅលើ យន្តហោះឯកជនមួយគ្រឿង ដែលបានហោះហើរ​ពីប្រទេសបារាំង ទៅកាន់ទីក្រុង Los Angeles ហើយហេតុការណ៍នេះ អាចបានកើតឡើង ដោយលោក Pitt ស្ថិតនៅក្រោមឥទ្ធិពល នៃជាតិស្រវឹង។

ជុំវិញការចោទ​ប្រកាន់នេះដែរ ក្រុមភ្នាក់ងារ FBI បាននិងកំពុងតែបន្តប្រមូល​ភស្ថុតាង ដើម្បីធ្វើការ វាយតម្លៃថា គួរតែបើកការស៊ើបអង្កេត​ទៅលើករណីនេះដែរ ឬយ៉ាងណានោះ។

គួរបញ្ជាក់ថា ព័ត៌មាននេះបានលេចឮឡើង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ្នកនាង Angelina Jolie បានដាក់ពាក្យបណ្តឹងលែងលះ​ស្វាមីខ្លួន គឺលោក Brad Pitt ដោយបានអះអាងថា ការរស់នៅរវាង អ្នកទាំងពីរគឺគ្មានភាព​ចុះសម្រុងនឹងគ្នា ហើយព្រមទំាងបានធ្វើការស្នើ​សុំសិទ្ធិ ទាំងស្រុងលើការថែរក្សា កូនៗទាំង០៦នាក់តែឯង ថែមទៀតផង៕

width=730

width=730

width=730

width=730

width=730

width=730

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង