ថៃ ៖ បន្ទាប់ពីបែកគ្នាជាមួយនិងអតីតសង្សារឈ្មោះថានាង June អស់មួយរយៈធំ ពេលនេះ លោក March Chutavuth ប្រកាសថា ខ្លួនថ្មីៗនេះគឺមិនទាន់មានសង្សារនៅឡើយទេ ។ តារាសម្តែងប្រុសរូបនេះបានផ្តល់កិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែតថា ខ្ញុំនៅលីវនៅឡើយទេ ហើយក៏មិនទាន់មានមិត្តស្រីដែរ។ មួយរយៈពេលនេះខ្ញុំតែងតែទៅណាមកណាជាមួយនិងមិត្តភក្តិ ប៉ុន្តែខ្ញុំនឹងមិនតាមដានសង្សារទេ ខ្ញុំជឿថា ខ្ញុំនឹងមានស្នេហានៅពេលដែលពេលវេលាសាកសមណាមួយមកដល់ ។ 

/

លោក March Chutavuth បន្ថែមទៀតថា ខ្ញុំមិនបានបិទបេះដូងខ្លួនឯងនោះទេ ហើយខ្ញុំក៏មិនរំពឹងជាមួយនិងស្នេហាថ្មីដែរ មិនប្រសិនបើស្នេហានោះមិនល្អសម្រាប់ខ្ញុំ ខ្ញុំក៏នឹងពិបាកចិត្ត។ ខ្ញុំមិនដឹងទេថារយៈពេលយូរប៉ុនណាដែលនឹងមានស្នេហាជាថ្មីម្តងទៀត។ ចំនែកឯមនុស្សស្រីដែលខ្ញុំពេញចិត្តគឺដូចដើមឬអត់ គឺអាស្រ័យទៅលើមនុស្សម្នាក់នោះ ៕

/

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate