ការយកចិត្តទុកដាក់ ការលះបង់ និងកាស្រលាញ់របស់ ឪពុកម្តាយពិតជាធំធេងមែន ហើយសមាជិកគ្រួសារនិមួយៗ អាចទទួលបានភាពកក់ក្តៅ ព្រោះបានរស់នៅជួបជំជាមួយអ្នកជាទីស្រលាញ់។ ប៉ុន្តែបើបើបាត់បង់អ្នកណាម្នាក់ គ្រួសារទាំងមូលប្រាកដជាមានទុក្ខសោកសៅយ៉ាងខ្លាំង។

/

រឿង “The Shack” ផ្អែកលើប្រលោមលោកលក់ដាច់បំផុត របស់ញ៉ូវយ៉កថាម។ រឿង “The Shack នាំយើងទៅរកដំណើរផ្សេងព្រេង បែបតស៊ូរបស់ឪពុកម្នាក់ ដោយក្រោយរងគ្រោះ ដោយសារឧប្បទ្ទេវហេតុក្នុងគ្រួសារ បុរសជាឪពុកឈ្មោះ Mack Phillips (សម្តែងដោយ Sam Worthington) នេះ បានធ្លាក់ទឹកចិត្តយ៉ាងខ្លាំង បន្ទាប់មកគាត់បានទទួលសំបុត្រអាថ៌កំបាំងមួយ ដែលនាំឱ្យគាត់ទៅរកផ្ទះដ៏ចំណាស់បោះចោលនៅក្នុងព្រៃជ្រៅក្នុង រដ្ឋ Oregon។ ទោះបីជាមានការសង្ស័យលើសំបុត្រ និងផ្ទះនោះក៏ដោយ គាត់ត្រូវតែទៅ ព្រោះមានការជាប់ទាក់ទងនឹងកូនស្រី ដែលបានបាត់ខ្លួនរបស់គាត់។ តែ Mack ជួបមនុស្សមិនស្គាល់មុខ 3នាក់ដ៏ចម្លែក ដែលនាំមុខដោយមនុស្សស្រីម្នាក់ឈ្មោះ Papa (សម្តែងដោយ Octavia Spencer)។ ឆ្លងកាត់រឿងរ៉ាវជាច្រើន Mack រកឃើញការពិតដ៏សំខាន់ ដែលកែប្រែការយល់ និងជីវិតគាត់ជារៀងរហូត។ ចង់ដឹងច្បាស់ថាល្អមើលយ៉ាងណានោះកុំភ្លេច រឿង The Shack កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ!

/

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែល លោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia​ , www.cinema.com.kh ហើយក៏អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ។

/

/

ប្រភព ៖ Westec Media Limited