តារា ៖ ជាធម្មតាតារាចម្រៀង ឬតារាសម្តែងនៅក្នុងវិស័យ KPOP មិនដែលបង្ហោះរូបថតជាគូនោះទេ ព្រោះពួកគេព្យាយាមមិនចង់បង្ហាញទៅលើបណ្តាញសង្គម ឬបណ្តាលអោយមានព័ត៌មានយល់ច្រឡំណាមួយ ។ 

ប៉ុន្តែកាលពីពេលថ្មីៗនេះ សមាជិកក្រុមម្នាក់របស់ 2PM គឺលោក Nickhun បានបង្ហោះរូបថតមួយសន្លឹកជាមួយនិងកំពូលតារាសម្តែងថៃ គឺនាង Yaya Urassaya ខណៈពេលដែលអ្នកទាំងពីរបានរួមការងារជាមួយគ្នា នៅក្នុងខ្សែភាពយន្តមួយដែលមានចំណងជើងថា Brother & Sister ។ 

/

អ្វីដែលកាន់តែធ្វើអោយអ្នកគាំទ្រភ្ញាក់ផ្អើលនោះគឺ តារាចម្រៀងកូរ៉េវ័យ ២៩ រូបនេះ បានភ្ជាប់មកជាមួយនឹងចំណងយ៉ាងទន់ភ្លន់ថា ធម្មតា!! ខ្ញុំមិនថតរូបជាមួយនឹងមនុស្សស្រីតែ២នាក់ទេ ប៉ុន្តែលើកនេះសូមថតរូបជាមួយនិងមនុស្សស្រីម្នាក់នេះ។ ហើយអ្វីដែលកាន់តែពិសេសនោះគឺ ការរួមការងារជាមួយនិងនាង ពិតជាសប្បាយខ្លាំងណាស់ ។ 

តើអ្នកគាំទ្រយល់ថា បើតារាចម្រៀងនិងតារាសម្តែងថៃទាំង ២ ដួង សាងស្នេហាជាមួយគ្នា? 

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daradaily