ភ្នំពេញ ៖ តារាសម្តែងស្រីអ្នកនាង សុខ សុម៉ោវត្តី បង្ហើបថាខ្លួនចង់រៀបការម្តងទៀត ក្រោយលេចធ្លាយទំនាក់ទំនងស្នេហាជាមួយ កីឡាកររូបសង្ហា លោក លី វ៉ាហេទ បន្ទាប់ពីសម្តែងរឿង​ ខូចចិត្តអាជីព ជាមួយគ្នា ។ 

ទោះបីជាតារាសម្តែងទាំង ២ ដួង ធ្លាប់បានបដិសេដទំនាក់ទំនងស្នេហារបស់ពួកគេក៏ដោយចុះ ប៉ុន្តែអ្នកគាំទ្រនៅតែយល់ថា តួឯកប្រុសស្រីក្នុងរឿង  ខូចចិត្តអាជីព មួយគូនេះ បានស្រលាញ់គ្នា ព្រោះមិនថាទៅណាមកណាឡើយ គឺលេ​ចមុខជាគូជានិច្ច ។ 

/

/

អ្វីដែលកាន់តែគួរឲ្យកត់សម្គាល់ជាងនេះគឺ លោក លី វ៉ាហេទ និងអ្នកនាង សុខ សុម៉ោវត្តី បានពាក់ស្បែកជើង នាឡិកា និងរបស់របបជាច្រើនផ្សេងទៀតជាលក្ខណៈគូស្នេហ៍ទៀតផង ។ 

ជាងនេះទៅទៀត អ្នកមេម៉ាយកំពុងឡើងកូដក្នុងវិស័យសិល្បៈរូបនេះ បានបង្ហោះរូបថតក្នុងឈុតប្រពៃណីខ្មែរ ភ្ជាប់ជាមួយនិងចំណងជើងដ៏សុីអារម្មណ៍ថា សំលៀកបំពាក់ខ្មែរ សែនស្រលាញ់ ចង់ពាក់ក្នុងថ្ងៃពិសេសម្ដងទៀត សារហាក់ចង់បញ្ជាក់អ្វីមួយទៅកាន់តែមនុស្សពិសេសណាម្នាក់យ៉ាងចឹង ៕

/

/

ដោយ ៖ គន្ធា