ថៃ ៖ នាង Bow Benjawan ត្រូវបានគេស្គាល់ថា គឺជាមិត្តជិតដិតរបស់ Kimberly តាំងពីតារាស្រីរូបនេះមិនទាន់ល្បីឈ្មោះមកម្ល៉េះ ហើយពេលនេះអ្នកទាំងពីរក៏នៅតែជាមិត្តល្អនឹងគ្នាដដែល ទោះបីជាពួកគេកម្រទៅណាមកណាជាមួយគ្នាដូចពីមុនក៏ដោយចុះ​ ។ 

ងាកមកចាប់អារម្មណ៍ជាមួយនិងជីវីតស្នេហារបស់ Bow Benjawan ជាមួយនិងលោក Got Jirayu វិញ បានធ្វើឲ្យហ្វេនសង្ស័យថា តួប្រុសក្នុងរឿង បុព្វេសន្និវាស បានចែកផ្លូវគ្នាជាមួយនិងមិត្តសម្លាញ់របស់ Kimberly ខណៈពេលដែលនាង Bow Benjawan តែងតែបង្ហោះអារម្មណ៍ឯកោរ នៅលើគណនីអុិនស្រ្តាក្រាមជាញឹកញាប់​ នាមួយរយៈពេលចុងក្រោយនេះ ។ 

ទោះបីជាយ៉ាងណាក៏ដោយចុះ យើងនៅមិនទាន់អាចបញ្ជាក់ពីសមីខ្លួននៅឡើយទេថា តើ Bow Benjawan និង Got Jirayu សម្រេចចិត្តចែកផ្លូវគ្នា ឬយ៉ាងណា ក្រោយពីទាក់ទងគ្នាអស់រយៈពេលជាង ៥ ឆ្នាំមកនេះ ៕

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

/

Kimberly និងមិត្តសម្លាញ់ Bow Benjawan

/

/

/

/

/

/

/

/

/

Got Jirayu និង Bow Benjawan

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook