ថៃ ៖ តារាសម្តែងថៃ លោក Great Warintorn ត្រូវបានអញ្ជើញជាភ្ញៀវកត្តិយសនៅក្នុងកម្មវិធីមួយដែលមានឈ្មោះថា Tee 10 Day ហើយមានកំពូលតារាស្រីនាង Pat Napapa ជាពិធិការនីផងដែរ ។
តារាស្រីកើតឆ្នាំ ១៩៨៦ បានញឹកកម្មវិធីអោយកាន់តែសប្បាយរីករាយដោយទម្លាយអំពី វិធីសាស្រ្តដែលលោក Great Warintorn តាមញ៉ែស្រីៗម្តងៗ កាលពីលោកទើបតែប្រលូកនៅក្នុងវិស័យសិល្បៈជាលើកដំបូង ។

នាង Pat Napapa បាននិយាយថា គ្រប់ពេលដែលត្រៀមនឹងចែចង់នារីៗម្តងៗ លោក Great Warintorn តែងតែនិយាយថា លោកគ្រាន់តែចុះកុងត្រាជាមួយនិងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ប៉ុណ្ណោះ រីឯម្តាយរបស់ខ្លួនវិញគឺជាម្ចាស់ហាងមាសមួយកន្លែង រីឯឪពុករបស់ខ្លួនវិញគឺជានាយកទៀតផង ៕


ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ teenee