ប្លែកៗ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស បានចេញផ្សាយបានអោយដឹងថាមុខម្ហូបដ៏ពេញនិយមរបស់ប្រទេសកូរ៉េ ( Sannakji ) ដែលទទួលបានការគាំទ្រពីសំណាក់ប្រជាជនទូទៅ បានអោយដឹងថា ត្រូវបានបំរើជូនភ្ញៀវតាមរយៈការផ្តល់ជូននូវមុខម្ហូបសត្វមឹករស់ ។

គួរបញ្ជាក់ផងដែរថា អ្នកទទួលទានមួយចំនួន មិនហ៊ានញ៉ាំមុខម្ហូបមួយនេះនោះទេ ខណៈពេលដែលអ្នកទទួលទានមួយចំនួនផ្សេងទៀត បាននិយាយថា វាពិតជាឆ្ងាយ ខណៈពេលដែលវានៅស្រស់ៗបែបនេះ។ ដោយឡែក បើយើងងាកក្រឡេកទៅមើលគេហទំព័រវិដេអូដ៏ពេញនិយម (yo-utube វិញក៏ត្រូវបានរកអោយឃើញថា មានមនុស្សមួយចំនួនបានបង្ហោះវីដេអូ កំពុងញ៉ាំមុខម្ហូបមួយនេះ ចូលទៅក្នុងគេហទំព័រនោះផងដែរ។
យ៉ាងណាមិញ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានដដែលនេះ បានបញ្ជាក់អោយដឹងផងដែរថាកាលពីអំឡុងឆ្នាំ ២០១០ ក៏មានការប្រឆាំងតវ៉ាទៅនឹងភោជនីយដ្ឋានកូរ៉េ ២ ស្ថិតនៅក្នុងបុរីញូវយ៉ក ដែលបានបើកបំរើជូនភ្ញៀង តាមរយៈផ្តល់ជូននូវមុខម្ហូបសត្វរស់ ។ ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើទិដ្ឋភាព នៃការទទួលមុនម្ហូបមឹករស់មានភាពប្លែកយ៉ាងណានោះ សូមតាមដានទស្សនានូវវិដេអូខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ ពិសីប្រភព ៖ soshiok