The Avengers ជាប្រភេទរឿង Hero ប្រចាំឆ្នាំ២០១២ របស់អាមេរិក ដែលដឹកនាំដោយលោក Joss Whedon។ រឿងនេះប្រមូល Super Hero ក្នុងចំណោម Hero ទាំងអស់ ដែលត្រូវបានទស្សនកជនលើទូទាំងពិភពលោកស្រឡាញ់យ៉ាងខ្លាំង មានដូចជា Iron Man ,Thor, Captain America, Black Widow, Nick Fury, Hawkeye និងHulk ដើម្បីបង្កើត Team មួយ ទប់ស្កាត់នូវគំរោងអាក្រក់របស់ប្អូនប្រុសធម៌របស់ Thor។

នៅពេល Loki ដែលជាប្អូនធម៌របស់ Thor មកពីពិភពAsgard ដ៏ឆ្ងាយ គាត់បានលូកចូលស្ថាប័នរបស់S.H.I.E.L.D (អង្គការរក្សាសន្តិសុខអន្តរជាតិ) ហើយដណ្តើមយក Cosmic Cube ដែលមានឈ្មោះ Tesseract ទទួលនូវប្រភពកម្លាំងគ្មានកំណត់ពីវា។ Loki បំរុងឧបាយកល នាំកងទ័ពបីសាចដល់ផែនដីក្នុងបំណង់កាន់កាប់ និងក្លាយមនុស្សទៅជាទាសករ។ Nick Fury នាយករបស់ S.H.I.E.L.Dខិតខំប្រមួលក្រុមកងទ័ពមួយដែលល្អជាងគេ ដើម្បីការពារសន្តិភាព។ ក៏ប៉ុន្តែ គេត្រូវបញ្ចុះបញ្ចូល Super Hero ទាំងអស់នេះ សហការគ្នាជាក្រុមមួយ ជំនួសឲ្យការវ៉ាយប្រយុទ្ធដាក់គ្នាវិញ។
ក្នុងរឿងនេះ យើងអាចឃើញថា ស្ទីលរបស់រឿង Hero នេះ គឺតែងតែមានរស់ជាតិកំប្លែង ទោះបីជានៅពេលកំពុងវ៉ាយគ្នាយ៉ាងខ្លាំង សាហាវប៉ុណ្ណា គេតែងតែលេងនូវសំដីកាយវិការដ៏គួរឲ្យចង់សើច។
បើតាមប្រភពព័ត៌មានរបស់ Reuter បានឲ្យដឹងថា ខ្សែភាពយន្តដែលបំបែកកំណត់ត្រាកាលពីសប្ដាហ៍មុន គឺរឿង The Avengers នេះនៅតែបន្តភាពអស្ចារ្យរបស់ខ្លួន ដោយអាចរក្សាដំណែងលេខមួយនៅ box office ជាមួយនឹងប្រាក់ចំណូលដ៏ច្រើនមិនធ្លាប់មានខ្សែភាពយន្តណាធ្វើបាន ។ ខ្សែភាពយន្តបែប superhero នេះ បានលក់សំបុត្រចូលទស្សនាបានដល់ទៅ ១០៣,២លានដុល្លារនៅអាមេរិក និងកាណាដានៅសប្ដាហ៍ទីពីររបស់ខ្លួននេះ ខណៈដែលប្រាក់ចំណូលសរុបនៅទូទាំងពិភពលោកវិញ គឺបានដល់ទៅ១ពាន់លានដុល្លារឯណោះ។
តាមមតិផ្ទាល់របស់ខ្លួន ខ្ញុំគិតថា ពិតជាគួរឲ្យស្តាយណាស់ ប្រសិនបើអ្នកមិនមានឱកាសមើលរឿងនេះជាមួយបច្ចេកទេស 3D ល្អ ដែលនាំមកនូវអារម្មណ៍ពិតរូបភាពពិត។ ចំណែកឯ សាច់រឿងមិនត្រឹមតែល្អ និងមានន័យនោះទេ ថែមទាំងគួរឲ្យចង់សើចទៀតផង។ អ្នកសម្តែងសុទ្ធសឹងតែជាតារាល្បីៗ តួអង្គសុទ្ធតែជា Hero មានកម្លាំងអស្ចារ្យ។ល។ វាហាក់បីដូចជាអ្វីដែលល្អបំផុត ត្រូវបានប្រមូលក្នុងរឿងនេះអស់ទៅហើយ ហើយគេអាចនិយាយថា វាជាភាពយន្តល្អបំផុតប្រចាំឆ្នាំទៀតផង!
ដោយ៖ មិនា