ភ្នំពេញ ៖ រថយន្ដសាំយ៉ុង១គ្រឿង ត្រូវ បានភ្លើងឆាបឆេះផ្នែកខាងមុខ បណ្ដាលឱ្យ រងការខូចខាតទាំងស្រុង ដែលសង្ស័យមក ពីឆ្លងភ្លើង ឬអាគុយ កាលពីវេលាម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី២៦ ខែកញ្ញានេះ ខណៈដែលរថយន្ដ កំពុងធ្វើដំណើរដល់ភូមិ ព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ប៉ុន្ដែ ត្រូវបានប្រជាពលរដ្ឋ និងម្ចាស់រថយន្ដ ខ្លួនឯង ជួយពន្លត់ទាន់ពេលវេលា កុំអីឆេះ ម៉ត់តែម្ដង ។

ប្រជាពលរដ្ឋ ដែលចូលរួមពន្លត់ភ្លើង បានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុ រថយន្ដសាំយ៉ុង ១គ្រឿង បើកដោយបុរស ម្នាក់មិនស្គាល់ឈ្មោះ បានធ្វើដំណើរតាម បណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពី ត្បូងទៅជើង លុះដល់ចំណុចកើតហេតុក៏ ឆាបឆេះ ប៉ុន្ដែ ជួយពន្លត់ទាន់មិនបណ្ដាលឱ្យ រងគ្រោះថ្នាក់ ដល់អ្នកបើករថយន្ដនោះទេ។ ក្រោយកើតហេតុ ម្ចាស់រថយន្ដបានអូស រថយន្ដយកទៅជួសជុលខ្លួនឯង ៕

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល