ចិន៖ បុរសកម្មករសំណង់ម្នាក់ នៅក្នុងប្រទេសចិន បានរស់រានមានជីវិតឡើងវិញ បន្ទាប់ពីមានសរសៃដែក ៧ដើមបានចាក់ចូលក្នុងខ្លួនរបស់គាត់ ដោយសារតែផ្ទុះម៉ាស៊ីនភ្លើង។

width=456

បុរសរងគ្រោះរូបនេះ បានទ្រំានឹងការឈឺចាប់អស់រយៈពេល ៩ម៉ោងធើ្វដំណើរពីខេត្តFujian ដើម្បីទៅព្យាបាល  និងធ្វើការវះកាត់យកដែកចេញពីខ្លួនគាត់  នៅក្នុងមន្ទីរពេទ្យ Hangzhou ដែលមានចំងាយ ៣៩០ម៉ាយ ឆ្ងាយពីកន្លែងដែលគាត់រងរបួស។

ការវះកាត់នេះ  មានរយៈពេល ៥ម៉ោង   ក្រោមការមើលថែរក្សាយ៉ាងយកចិត្តទុក្ខដាក់ ជាទីបំផុត  ពីក្រុមគ្រូពេទ្យ។ ក្នុងការវះកាត់នេះ   យើងបានប្រើម៉ាស៊ីនកាត់ដែក  ដើម្បីកាត់ដែក ដែលនៅជាប់ខ្លួនរបស់គាត់ និងធ្វើការវះកាត់យកដែកចេញ រហូតបានទទួលជោគជ័យ៕

width=456

ដោយ៖ វណ្ណៈប្រភព៖ news.sky