កាលពីយប់មិញ ថ្ងៃទី ១៦ មិថុនានៅសហរដ្ឋអាមេរិច ការប្រកួតបវរកញ្ញាអាមេរិច ២០១៣បានបញ្ចប់ទៅជាស្ថាពរ ដែលរកឃើញរាជនីសម្រស់យ៉ាងស្រស់ស្អាត គួរជាទីពេញចិត្ត មកគ្រងតំណែង ម្កុដរាជនីបានហើយ ។

Erin Brady គឺជារាជនីសម្រស់បេក្ខភាពមកពីរដ្ឋ Connecticut មានអាយុ ២៥ ឆ្នាំ និងកម្ពស់ ១ ម៉ែត ៧៣ ដែលមានស្នាមញញឹមយ៉ាងស្រស់ស្អាត រួមជាមួយនិង រាងកាយ សមសួនស្រលូនយ៉ាងស្អាត ទើបធ្វើអោយនាង ទទួលបានជ័យជំនះ ជារាជនីសម្រស់របស់ អាមេរិច ប្រចាំឆ្នាំ២០១៣ នេះ ។ នាងបញ្ចប់ការសិក្សាចេញពីសកលវិទ្យាល័យរដ្ឋ Connecticut ផ្នែក ហិរញវត្ថុ ។សព្វថ្ងៃ នាងជាបុគ្គលិកផ្នែកគណនី នៅក្រុមហ៊ុនធានារ៉ាប់រង Prudential ។

/នាងប្រាប់ថា នាងមិនបានគិតដល់ការចុះឈ្មោះ ប្រលងបវរកញ្ញាពីមុនឡើយ ស្រាប់តែភ្លាមៗនាងមានអារម្មណ៍ថា ចង់សាកល្បងហើយក៏ មិននឹកស្មានថា នាងទទួលបានជ័យលាភី នោះទេ ។ជាមួយនឹងសម្រស់របស់ Erin ទាំងអ្នកសារព័ត៌មាន និង ទស្សនិកជនរបស់អាមេរិច ពិតជាពេញចិត្តស្កប់ស្កល់ខ្លាំងណាស់ ៕

/

/

/

/

/

ដោយ ៖ លីលីប្រភព ៖ k14