ភ្នំពេញ ៖ ជនជាតិអេស្បាញម្នាក់ ត្រូវ នគរបាលខណ្ឌដូនពេញ ឃាត់ខ្លួន កាលពីវេលា ម៉ោង២២និង១០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៣ នៅចំណុចបន្ទប់ជួល  D3E4 ទីតាំង ផ្ទះលេខ១៦០ ផ្លូវលេខ៦៣ ភូមិ១២សង្កាត់ផ្សារថ្មីទី៣ខណ្ឌដូនពេញ បន្ទាប់ពីសង្ស័យពាក់ព័ន្ធនិងករណីឃាតកម្ម។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនរង គ្រោះមានឈ្មោះ JOHN CONNELL  ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិអង់គ្លេស  មុខរបរជាអ្នកទេសចរណ៍ កាន់លិខិតឆ្លង   ដែនលេខ៥១២១៥៩៦៨៣ ស្នាក់នៅជាមួយ ជនសង្ស័យ ដែលមានទីតាំងលេខ១៦០ ផ្លូវ លេខ៦៣  សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។ ចំណែកជនសង្ស័យមានឈ្មោះ BLNELL PEREZ RICADOភេទប្រុស  អាយុ ៤០ឆ្នាំ ជនជាតិអេស្បាញ  មុខរបរទេសចរណ៍  កាន់លិខិតឆ្លងដែនលេខ BA301660  ស្នាក់ នៅជាមួយបន្ទប់ជនរងគ្រោះ ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៣ ជនសង្ស័យផឹក ស៊ីនៅផ្សារស៊ីធីម៉ល ជួបជាមួយជនរងគ្រោះ (សាកសព)សុំរាប់អានគ្នា ហើយជនរង គ្រោះបានសុំស្នាក់នៅជាមួយជនសង្ស័យចំនួនពីរយប់ដើរលេងផឹកស៊ីជាមួយគ្នា បន្ទាប់មក ជនរងគ្រោះបានរើសឥវ៉ាន់មកនៅបន្ទប់ជួល  ជាមួយជនសង្ស័យ  ក្នុងនោះឈ្មោះ ARONភេទប្រុស អាយុប្រហែល ៤៣ឆ្នាំ ជនជាតិ អាមេរិក មុខរបរគ្រូបង្រៀន ត្រូវជាមិត្ដភក្ដិ ជនរងគ្រោះ ក៏មកជាមួយដែរ  លុះយប់ជ្រៅ ជនរងគ្រោះបានអង្គុយផឹកស្រាម្នាក់ឯងហើយប្រើប្រាស់ថ្នាំញៀនដាក់ចូលទៅក្នុងប្រអប់ដៃហិត ចំណែកជនសង្ស័យនិងឈ្មោះ ARON  ពុំបានផឹកជាមួយទេ ហើយចូល ដេកទៅ លុះព្រឹកឡើងឈ្មោះ ARON  ក៏បាន ចេញទៅបាត់ រហូតដល់វេលាម៉ោង១៦ ថ្ងៃចន្ទ ខែកក្កដា ឆ្នាំ២០១៣ ជនសង្ស័យបាន ចេញដាស់ជនរងគ្រោះកំពុងអង្គុយអោនតែ ពុំក្រោក ហើយជនសង្ស័យបានបីជនរងគ្រោះ ចូលទៅក្នុងបន្ទប់  រួចស្ទាបដង្ហើមដឹងថា ជន រងគ្រោះស្លាប់  ក៏បានទូរស័ព្ទហៅឈ្មោះ ARON ត្រឡប់មកវិញដឹងថា ជនរងគ្រោះស្លាប់មែន ក៏ត្រឡប់ទៅវិញ បាត់ ចំណែកជនសង្ស័យបានយកសាកសពជនរងគ្រោះរុំកៅស៊ូពណ៌ខៀវដែលមាននៅលើផ្ទះស្រាប់តែ គ្របរុំសាកសពហើយរយៈពេល៣ថ្ងៃក្រោយ ធុំក្លិនស្អុយខ្លាំងទើបម្ចាស់ជួលឈ្មោះឡាយ សុផាន់ណា ភេទស្រី អាយុ៥៦ឆ្នាំ រាយការណ៍មកសមត្ថកិច្ចនៅថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៣ វេលាម៉ោង១៥ ហើយក៏ឃាត់ខ្លួន ជនសង្ស័យជនជាតិអេស្បាញតែម្ដង ។

បច្ចុប្បន្នជន  បរទេសរូបនេះ ត្រូវបាន  កម្កល់ទុកនៅសាលសព នៃមន្ទីរពេទ្យរុស្សី ចំណែកជនសង្ស័យកំពុងឃាត់ខ្លួនសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីចាត់ការតាមនីតិវិធី៕

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល