បន្ទាប់ពី ទទួលបានភាពជោគជ័យពីបទ Trap រួចមក សមាជិកក្រុមចំរៀង Super Juniorម្នាក់នេះ បាននឹងកំពុងវាយលុក ទីផ្សារចំរៀងយ៉ាងខ្លាំង ហើយថ្មីៗនេះផងដែរ Henry ទើបតែបញ្ចេញវីដេអូចំរៀង ថ្មីមួយទៀត ដើម្បីអោយសន្ទុះនៃការគាំទ្រ កាន់តែខ្លាំងឡើង ។

/1-4-3 (I Love You) គឺជាបទថ្មីរបស់ Henry ដែលជាស្នាដៃនិពន្ធដោយខ្លួនគាត់ផ្ទាល់ ចូលរួមដោយក្រុម Noize Bank ។ Henry ក៏បានអញ្ជើញ Amber សមាជិករបស់ក្រុម F(x) មកចូលរួមច្រៀងផងដែរ ។ បទនេះជាចង្វាក់ Electropop ដែលដកស្រង់ចេញពី Mini Album ទោលដំបូងរបស់គាត់ ។ ទស្សនិកជន សូមចូលរួមទស្សនានិងសណ្តាប់ ទាំងអស់គ្នា ៕

 

ដោយ ៖ លីលីប្រភព​ ៖ allkpop