អ្នកកំពុងតែហត់នឿយ ដោយទើបតែបានឆ្លងកាត់ការដើរកំសាន្ដ ការជប់លៀងដ៏ច្រើន ក្នុងរដូវ ចូលឆ្នាំចិន? ដើម្បីយកមកវិញនូវថាមពលសម្រាប់បំពេញការងារបន្ដទៀត សូមអនុវត្តតាមអាថ៌ កំបាំងខាងក្រោម។

/

១/ គេងឱ្យគ្រប់គ្រាន់ក្នុងរដូវបុណ្យចូលឆ្នាំចិន  អ្នកតែងតែមានទម្លាប់មួយចំនួន ដូចជា ដើរលេងច្រើន  ញ៉ាំស្រាច្រើន រឭកដល់យប់ជ្រៅ ។ល។ ដើម្បីត្រៀមកម្លាំង សម្រាប់ចូលបំពេញការងារ ចូរផ្លាស់ប្ដូរទម្លាប់ទាំងនេះ ដោយឆាប់ចូលគេង ឆាប់ក្រោកពីព្រលឹម  ហាត់ប្រាណ ទទួលទានអាហារពេលព្រឹក។ល។ ប៉ុន្មានថ្ងៃដំបូង អាចនឹងពិបាកធ្វើ ប៉ុន្ដែ ការកែសម្រួលឡើងវិញនូវ ដំណេក ជាដើម នឹងនាំមកនូវ ថាមពលសម្រាប់បំពេញការងារ។២/ របបអាហារត្រឹមត្រូវក្នុងរដូវចូលឆ្នាំចិន អ្នកប្រហែលជាបានបរិភោគអាហារខ្លាញ់ច្រើន សាច់ច្រើន និងអាហារ ដែល បង្កការលំបាកដល់ប្រព័ន្ធរំលាយអាហារជាដើម  បណ្ដាលឱ្យក្រពះ ត្រូវរងសម្ពាធច្រើន។ ដូច្នេះ អ្វីដែលអ្នកត្រូវធ្វើ  ដើម្បីដោះស្រាយបញ្ហា   គឺទទួលទានប្រភេទសណ្ដែក  ឱ្យបានច្រើន  ដូចជា សណ្ដែកខៀវ សណ្ដែកក្រហម និងទំពាំងឬស្សី ស្ពៃ ការ៉ូត ផ្សិត ព្រោះថាអាហារទាំងនេះ អាចនឹង ជួយបញ្ចេញជាតិខ្លាញ់ ពីរៀងកាយ។ ចំណែកស្លឹកខ្ទឹម មើមខ្ទឹមស រមៀត ជាដើម ក៏ជួយលើកកម្ពស់ ប្រសិទ្ធិភាពរបស់វីតាមីន  B បង្កើនការស្រូបយកជីវជាតិ និងកាត់បន្ថយទម្ងន់។ ត្រី សារាយសមុទ្រ ខ្យង ក៏ជួយឱ្យប្រព័ន្ធរំលាយអាហារ ដំណើរការបានល្អ និងមិនមានកាឡូរីច្រើន ពិសេស អ្នកគួរញ៉ាំឱ្យបានទៀងពេល។ ចូរបរិភោគបន្លែបៃតង និងផ្លែឈើឱ្យបានច្រើន ហើយត្រូវកាត់ បន្ថយភេសជ្ជៈសម្បូរជាតិផ្អែម ស្រា ស្រាបៀរ កាហ្វេ និងត្រូវហូបទឹកឱ្យបានគ្រប់គ្រាន់។៣/ ហាត់ប្រាណការហាត់ប្រាណដោយការដើរ គឺជាវិធីល្អបំផុត ដែលអាចធ្វើបានរាល់ថ្ងៃ ដើម្បីយកភាពស្រលូន នៃរាងកាយ និងចង្កេះមកវិញ  ក្រោយចូលឆ្នាំ  ព្រោះវាអាចជួយ  ដុតកាឡូរីពីក្នុងរាងកាយ បានយ៉ាង មានប្រសិទ្ធិភាព។ បន្ទាប់ពីក្រោកពីព្រលឹម ចូរធ្វើការហាត់ប្រាណឱ្យបាន ពី ៣០ ទៅ ៤៥នាទី។៤/ កែលំអស្មារតីក្រោយពីការឈប់សម្រាកយូរថ្ងៃ អ្នកប្រាកដជាមានអារម្មណ៍ជាប់ចិត្តនឹងការសប្បាយរីករាយនេះ ជាជាងទៅធ្វើការ។ ដូច្នេះ ចូររៀបចំឡើងវិញនូវប្រការចាំបាច់ ដើម្បីចាប់ផ្ដើមធ្វើការបន្ដទៅទៀត ហើយ ត្រៀមស្មារតី សម្រាប់រដូវបុណ្យបន្ទាប់។ ៥/ ចាប់ផ្ដើមការងារដោយភាពស្វាហាប់ចូរបង្ហាញថា ខ្លួនជាយុវវ័យ ជាមនុស្សប្រកបដោយភាពស្វាហាប់  និងច្នៃប្រឌិត  ដោយការរៀប គម្រោងការងារសម្រាប់មួយឆ្នាំ និងប្ដេជ្ញាចិត្តអនុវត្តឱ្យបាន។  អ្នកគួររំឭកខ្លួនឯងថា  ប្រសិនអ្នកសម្រេច ដល់គោលដៅទៅតាមគម្រោងទាំងនោះ  អ្នកនឹងទទួលបានប្រាក់រង្វាន់ ឡើងតំណែង និងការលើកសរសើរពីសំណាក់មេ និងមិត្ដរួមការងារ។ ប្រការនេះ នឹងធ្វើឱ្យអ្នកយល់ថា ការងារ ពិតជាមានភាពទាក់ទាញជាងការសម្រាកលំហែកាយ។៦/ រៀបចំការងារឡើងវិញចូរពិនិត្យឡើងវិញនូវ អ៊ីមេល ហើយរៀបចំឡើងវិញ នូវការងារដែលអ្នកគិតថា វាមានសារសំខាន់ ដែលត្រូវបំពេញនៅពេលខាងមុខ។ ប៉ុន្ដែ ត្រូវអនុវត្តការងារទាំងនោះ ដោយការពេញចិត្ត ម៉ត់ចត់ មិនមែនប្រញាប់ប្រញាល់នោះទេ។៧/ រៀបចំកន្លែងធ្វើការឡើងវិញសម្ពាធនៃការងារនឹងធ្វើឱ្យអ្នកមានអារម្មណ៍តានតឹង ប៉ុន្ដែអ្នកនឹងធុញទ្រាន់ថែមមួយកម្រិតទៀត ប្រសិននៅក្នុងបន្ទប់ការិយាល័យ ឬនៅលើតុធ្វើការរបស់អ្នក មានរបស់របរ រាយពាយ ឬមួយមាន ក្លិនមិនល្អ។ ដូច្នេះ ចូរសម្អាត និងរៀបចំអ្វីៗឱ្យមានរបៀបរៀបរយឡើងវិញ៕

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ការចងចាំខ្សោយ ត្រូវដោះស្រាយបែបណា?

វិធី៧យ៉ាង ជួយកែលំអស្ថានភាព ក្រោយបុណ្យ ចូលឆ្នាំចិន

ប្រទេសចិនតែមួយ របៀបទទួល ឆ្នាំថ្មីពីរ

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Wikihow/LS