(អាមេរិក)៖ តារាសម្តែងវ័យ៣៧ឆ្នាំ នាង Kate Hudson បានប្រកាសថា នាងចង់ណាត់ ជួបបុរសសង្ហា ដូចជា Brad Pitt អ៉ីចឹង ដែលការនិយាយនេះ ធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំងណាស់។

Kate Hudson និយាយថា នាងគ្រាន់តែចង់ធ្វើឲ្យអារម្មណ៍រីករាយ ជីវិតពោរពេញដោយភាពសប្បាយ ហើយក៏អាចធ្វើជាមនុស្ស ស្មោះត្រង់ម្នាក់ តែនាងក៏ចង់បានបុរសល្អម្នាក់ នៅក្បែរដែរ ហើយនៅពេលដែលត្រូវបាន ពិធីករចោទសួរ ក្នុងកម្មវិធីផ្សាយរបស់វិទ្យុមួយ ពីរឿងនេះ Kate Hudson ក៏បានលើកឡើង ពីបុរសម្នាក់ ដែលជាស្វាមីរបស់តារាហូលីវូត ដ៏មានឥទ្ធិពល គឺអ្នកស្រី Angelina Jolie ដែលកំពុងតែឈានដល់ការប្តឹងលែងលះគ្នាថា Brad Pitt គឺជាបុរសដ៏សង្ហាណាស់។

អ្វីដែលធ្វើឲ្យនាង មិនចង់និយាយពីរឿងជីវិតជាថ្មី ព្រោះតែមានកូនហើយ នៅពេលដែលនាងជួបអ្នកថ្មីនោះ នាងនឹងនាំគេឲ្យស្គាល់ជាមួយកូនៗ តែទោះជាយ៉ាងណា​ ទំនួលខុស ត្រូវរបស់មនុស្ស ចំពោះគ្រួសារត្រូវតែមាន ហើយការអភ័យទោស ក៏មិនអាចធ្វើទៅបានដែរ ប្រសិនបើទំនាក់ទំនងស្នេហា ត្រូវបានបញ្ចប់ហើយ។ នេះជាសម្តីរបស់ Kate Hudson។

ការសរសើរ Brad Pitt គ្រាន់តែជាអ្វី ដែលតារាស្រីរូបនេះ ចង់បញ្ជាក់​ថា គេជាបុរសដ៏សង្ហាម្នាក់ ទោះបីជាមានវ័យចាស់បន្តិច ទៅហើយក្តី ប៉ុន្តែពាក់ព័ន្ធនឹងជីវិតស្នេហា រវាងលោក​និងប្រពន្ធ ឈានដល់ការបែកបាក់នោះ មិនទាក់ទងនឹង Kate Hudson ឡើយ៕

width=730

width=730

width=730

width=730

width=730

width=730

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង