Samsung ទើបតែធ្វើការបង្ហាញណែនាំជាផ្លូវការ នូវស្មាតហ្វូន Galaxy J Max នៅឯប្រទេសឥណ្ឌាជាមួយនឹងអេក្រង់យ៉ាងធម ឡើងដល់ ៧អ៊ីន ប៉ុន្តែគួរឲ្យស្តាយ វាមានលក្ខណៈសម្បត្តិ ក៏ដូចរីសូលុយហ្សិនអេក្រង់រាងទាបបន្តិច។

ស្មាតហ្វូនមានបំពាក់នូវប្រព័ន្ធ 4G អាចប្រើបានស៊ីមពីរ Feature Ultra Data Saving, S Bike ថាមពលថ្ម 4000 mAh និងមានតម្លៃលក់ប្រហែលខ្ទង់ ២០០ដុល្លារ។ ជាពិសេសអ្នកទិកនឹងទទួលបានកាស Bluetooth មួយដើម្បីសន្ទនាទូរស័ព្ទ ព្រោះថាអេក្រង់ទំហំ ៧អ៊ីន វាមិនសូវស្រួលក្នុងការលើកយកមកធ្វើការសន្ទនា ជិតត្រចៀក ញឹកញាប់បាននោះទេ។

លក្ខណៈសម្បត្តិមូលដ្ឋានរបស់ Samsung Galaxy J Max:
- ប្រព័ន្ធប្រតិបត្តិការ: Android 5.1
- អេក្រង់: TFT 7, 1.280 x 800
- Chip ដំណើរការ: Quad Core 1.5 GHz
- RAM: 1,5 GB
- អង្គផ្ទុកទិន្នន័យ: 16 GB
- កាតមេម៉ូរី: microSD
- Network: 4G, ប្រើស៊ីមបានពីរ
- កាមេរ៉ាក្រោយ: 8 MP AF, LED Flash, F1.9
- កាមេរ៉ាមុខ: 2 MP, F2.2
- Wi-Fi b/g/n, Bluetooth 4.0, GPS
- ខ្នាតវិមាត្រ: 186,9 x 108, 8 x 8,7 mm
- ថាមពលថ្ម: 4000 mAh
- អានអត្ថបទ៖ Samsung បង្ហាញណែនាំ Galaxy S7 Edge ម៉ូដែល Olympic 2016 ផ្តល់ជូន Free សម្រាប់អត្តពលិក ចូលរួមប្រកួត
ប្រែសម្រួល៖ មង្គល