ប៊ិច  3D ដែលមានឈ្មោះថា Lix Pen គឺប្រហាក់ប្រហែលនឹងប៊ិច 3Doodler មុននេះ ប៉ុន្ដែ វាមានទំហំតូច និងងាយស្រួលគូរជាងមុន។

/

Lix ថ្មីៗនេះ បានបញ្ចេញម៉ូដែលប៊ិច 3D ដែលពួកគេអះអាងថា “តូចបំផុតកក្នុងពិភពលោក” នាពេលបច្ចុប្បន្ន និងមានឈ្មោះថា Lix Pen ។ ប៊ិចបច្ចេកវិទ្យានេះ អនុញ្ញាតឱ្យគូរឡើងទៅលើបរិយាកាស ដែលអាចបង្កើតបានជាឧបករណ៍ផ្សេងៗ និងអាចកាន់បាន។ Lix Pen មានមុខងារដូចទៅនឹងប៊ិច 3Doodler ដែលធ្លាប់បានលេចមុខកាលពីមុននេះ។ 3Doodler ក៏ធ្លាប់ទទួលបានជោគជ័យ នៅពេលប្រមូលបាន ២លានដុល្លារ ពីសាធារណៈជន នៅលើទំព័រប្រមូលទុន Kickstarter ។

 /

/

ប៉ុន្ដែ ផលិតផលរបស់ Lix (ជាក្រុមហ៊ុនមួយរបស់អង់គ្លេស) មានភាពដោយឡែករបស់វា។ ដោយមានប្រវែងប្រហែល ១៦,៥ស.ម និងទទឹង ១,៤ស.ម (ចំណុចធំបំផុត) Lix Pen បានក្លាយជាប៊ិច  3D ដែលមានរូបរាងតូចបំផុតក្នុងពិភពលោក នាពេលបច្ចុប្បន្ន។

/

ខ្សែក្រហម គឺជា USB ចំណែកខ្សែខ្មៅ គឺសរសៃជ័រ ដែលប៊ិចនេះនឹងដុតកំដៅ ដើម្បីអាចបង្កើតបានជារូបមន្ដ 3D ។

យោងតាមផលិតករ ប៊ិចនេះ មានតម្លៃលក់រាយ ត្រឹម ១៤០ដុល្លារអាមេរិក ហើយនៅលើទំព័រ Kickstarter គម្រោងរបស់ Lix ប្រមូលបានជាង ៦០០,០០០ដុល្លារ ធៀបនឹងគោលដៅដំបូង ដែលបានដាក់ចេញ គឺត្រឹម ៥០,០០០ដុល្លារ។

ក្រោយពីបញ្ចូលភ្លើងរយៈពេល ១នាទី ប្រព័ន្ធកំដៅ នឹងមានសីតុណ្ហភាពគ្រប់គ្រាន់ ដើម្បីអាចរំលាយជ័របាន។ ប៊ិច Lix Pen អាចបង្កើតកំដៅឡើងដល់ ២៣០អង្សាសេ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Kickstarter/Dailymail/Youtube