ថៃ៖ ប៉ូលិសថៃ ៥នាក់ ត្រូវបានសម្លាប់ ដោយសារផ្ទុះគ្រាប់បែក ក្នុងរថយន្ត នៅក្នុងសង្កាត់Raman កាលពីថ្ងៃពុធ ខែកក្កដា​ ឆ្នាំ២០១២។

យោងតាមក្រុមអ្នកស៊ើបអង្កេត បានឱ្យដឹងថា មុនពេលកើតហេតុ   រថយន្តប៉ូលិសបានចតនៅខាងមុខឧទ្យានជាតិ Yala  បន្ទាប់មកត្រូវបានជនសង្ស័យ លួចដាក់គ្រាប់បែក  នៅខាងក្រោមរថយន្ត ហើយមួយសន្ទុះក្រោយមក ក្រុមប៉ូលិស    ក៏បានបើករថយន្តចេញពីឧទ្យាន ជាតិ Yala បានប៉ុន្មាននាទី ស្រាប់តែរថយន្តផ្ទុះឡើងតែម្តង។

ក្រុមអ្នកស៊ើបអង្កេត បានបន្តទៀតថា   ករណីផ្ទុះគ្រាប់បែក   នៅក្នុងរថយន្តប៉ូលិសបង្រ្កាបគ្រឿងញៀនថៃ ត្រូវបានគេសង្ស័យថា  ជាការសងសឹកនឹងក្រុមប៉ូលិសបង្រ្កាបគ្រឿងញៀន ដែលបានចាប់ខ្លួនជនសង្ស័យ ២នាក់ និងបានរឹបអូសយក   គ្រឿងញៀនបក្សពួករបស់ជន សង្ស័យចំនួន ៣៩,២០០គ្រាប់ កាលពីថ្ងៃចន្ទ ខែកក្កដា ឆ្នាំ២០១២៕

width=456

width=456

ដោយ៖ វណ្ណៈប្រភព៖ bangkokpost