ស្ទើរតែមិនគួរអោយជឿ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស Yahoo កាលពីប៉ុន្មានម៉ោងមុននេះបានចេញផ្សាយអត្ថបទអោយដឹងថា នៅឯអាកាសយានដ្ឋានអន្តរជាតិ Chicago's O'Hare International Airport សហរដ្ឋអាមេរិក ឯណោះវិញ ភាពភ្ញាក់ផ្អើល បានកើតមានឡើងមួយរំពេច ខណៈពេលដែលកូនក្រពើ ស្រាប់តែត្រូវបានរកឃើញ នៅក្រោមជណ្តើរយន្ត នាអាកាសយានដ្ឋានមួយនេះ។
ដោយឡែក បើយោងតាមសម្តីលោក Jose Estrada ជាអ្នកនាំពាក្យអោយក្រុមមន្រ្តីប៉ូលីសបានគូសបញ្ជាក់អោយដឹងថា ក្រុមការងារដែលជាអ្នកថែទាំជណ្តើរយន្តបានរកឃើញកូនក្រពើ នៅពីក្រោមជណ្តើរយន្ត កាលពីថ្ងៃសុក្រ សប្តាហ៍កន្លងទៅ។

អ្នកនាំពាក្យដដែលរូបនេះ អះអាងបន្ថែមអោយដឹងថា ភាពភ្ញាក់ផ្អើលទូទាំងអាកាសយានដ្ឋានក៏បានផ្ទុះឡើងមួយរំពេច ខណៈពេលដែលវត្តមានរបស់កូនក្រពើមួយក្បាលនេះ មិនទាន់បានដឹងជាក់ច្បាស់នៅឡើយនោះទេ។ ក្រោយមកវាក៏ត្រូវបានមន្រ្តីជំនាញធ្វើការចាប់ឃាត់ខ្លួនបាន ដោយយកទៅរក្សាទុកដោយ Chicago Herpetological Society ។
គួរបញ្ជាក់ផងដែរថា ករណីរកឃើញក្រពើនៅក្នុងអាកាសយានដ្ឋានមួយនេះ បានក្លាយជាបេក្ខភាពសារព័ត៌មានស្ទើរតែមិនគួរអោយជឿ និង ប្លែកៗ ខណៈពេលដែលទំព័រសារព័ត៌មានបរទេសមួយចំនួនចាប់អារម្មណ៍ចុះផ្សាយនៅលើទំព័រមុខរបស់ខ្លួន ។ បើតាមរបាយការណ៍ ពុំមាននរណាម្នាក់ ទទួលរងរបួសនោះទេ៕
* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាន នៅខាងក្រោម ៖
- តោះទៅមើល វីដេអូកំប្លែង ល្បីគ្រាន់បើពេញហ្វេសប៊ុក យាយៗ ល្បងកម្លាំងគ្នា- ផ្អើលមើលវីដេអូ បាតុភូតធម្មជាតិ នៅខេត្តព្រះសីហនុ ល្បីគ្រាន់បើ ពេញហ្វេសប៊ុក- យមរាជតថ្លៃមិនត្រូវ ខណៈមានអង្គរក្សការពារ ជាពិសេស ទូរស័ព្ទដៃស្មានហ្វូន - ទៅមើលវីដេអូ ប្រុងលោតសម្លាប់ខ្លួន តែសំណាងល្អ បុរស បើកឡានក្រុងជួយ ទាន់ - ធ្លាប់គិត ថាចង់សាកល្បងទេ? ម៉ាស្សាពស់ថ្លាន់ ល្បីបំផុតនៅក្នុងក្រុង
ប្រែសម្រួល ៖ កុសលប្រភព ៖ yahoo