អ្នកវិទ្យាសាស្ដ្រនៃក្រុមបេសកកម្មប៉ូលខាងត្បូងទី ២៨របស់ចិន កាលពីថ្ងៃទី ១៨មេសា បានអោយដឹងថា​ ប្រទេសនេះបានធ្វើការដំឡើង និងសាកល្បងបានជោគជ័យនូវប្រព័ន្ធ optical telescope ស៊ើបការណ៍អាវកាស AST3-1 នៅ ប៉ូលខាងត្បូង/

AST3-1 គឺជា optical telescope ស្វ័យប្រវត្ដដំបូងដែលចិនផលិតដោយខ្លួនឯង។ ប្រព័ន្ធ telescope នេះអាចធ្វើការតាមដានផ្កាយព្រះគ្រោះនានា ក៏ដូចជាភពនៅក្រៅប្រព័ន្ធព្រះអាទិត្យ។

Li Zhengyang សមាជិកម្នាក់របស់ក្រុមវិទ្យាសាស្ដ្រខាងលើបានអោយដឹងថា AST3-1 មានកំពស់ ៤,៥ម ធ្វើអោយវាក្លាយជា optical telescope ធំជាងគេនៅប៉ូលខាងត្បូង៕

ដោយ ៖ សូរីយ៉ាប្រភព ៖ China.org