តារាថៃ ៖ តារាសម្តែងល្បីរូបសង្ហា ទាំង ៣ ដួងរបស់ប្រទេសថៃបានធ្វើឲ្យមិត្តនារីៗឈ្លក់វង្វេងយ៉ាងខ្លាំងក្រោយពីបានឃើញពួកគាត់ថតរូបជុំគ្នា និងស្លៀកពាក់ឈុតពណ៍គួរឲ្យចាប់អារម្មណ៍ថែមទៀតផង ។ 

បុរសសង្ហាទាំង ៣ ដួងនោះគឺមានលោក Mario Maurer ,​ Mark prin និង Nadech kugimiya ដែលទាំង ៣ គឺមិនត្រឹមតែជាបុរសសង្ហាទេ ក៏ជាតារាសម្តែងដែលល្បីឈ្មោះខ្លាំងព្រោះទេព្យកោសល្យដ៏ល្អឯករបស់ពួកគាត់ ។ 

គួរបញ្ជាក់ឲ្យដឹងថា ក្នុងចំណោមតារាល្បីទាំង ៣ ដួងនេះគឺមានអាយុប្រហាក់ប្រហែលគ្នា​ បើនិយាយអំពីលោក Mario Maurer គឺមានអាយុ ២៧ ឆ្នាំុំ រីឯលោក Mark prin មានវ័យ ២៦ ឆ្នាំ និងលោក Nadech kugimiya មានវ័យក្មេងជាងគេគឺត្រឹមតែ ២៤ ឆ្នាំប៉ុណ្ណោះ ។ 

អ្នកទាំង ៣ សុទ្ធតែត្រូវបានគេដឹងថា ជាតារាដែលមានកេរ្តិ៍ឈ្មោះល្បីតាំងពីយូរណាស់មកហើយ បើនិយាយអំពីរឿងសាច់ដុំ និងមុខមាត់វិញគឺសង្ហាប្រហាក់ប្រហែលគ្នា ។ 

ចុះបើនិយាយអំពីយោបល់របស់ទស្សនិកជនវិញតើនឹងគិតយ៉ាងដូចម្តេចដែរ ក្រោយបានឃើញបុរសសង្ហាទាំង ៣ ដួងនេះប៉ះគ្នា​ តើម្នាក់ណាសង្ហាជាងគេ?

-ចុចអាន ៖ នាង Yaya និង Nadech ហាក់បញ្ចេញអាកប្បកិរិយាប្លែកខុសសព្វដង

-ចុចអាន ៖ មួយសន្លឹករបស់នាង Kimberly និងនាង Yaya ហាក់បញ្ជាក់ឲ្យឃើញរាប់ពាន់អត្ថន័យ!!

/

/

ដោយ ៖ គន្ធា

ប្រភព ៖ IG