Wynkoop Brewing Co, របស់អាមេរិកគឺពិតជាមិនលេងសើចនោះទេ ដែលគេបានផលិតស្រាបៀទឹកខ្មៅដែលផលិតចេញពីពងស្វាសគោ! ហើយវាជាការពិត។
ជាធម្មតាស្រាបៀទឹកខ្មៅគឺត្រូវបានគេធ្វើចេញពីស្រូវសាលីដែលយកទៅកំឡោចអោយខ្លោចរួចកិនចំហុយលាយជាមួយអេតាណុល ប៉ុន្តែសម្រាប់ស្រា Rocky Mountain Oysters គឺមិនមែនត្រឹមតែធ្វើចេញពីស្រូវសាលីនិងអេតាណុលនោះទេ ប៉ុន្តែវាមានគ្រឿងផ្សំពិសេសទៀតផងគឺពងស្វាសគោដែលគេយកវាមកលីងរហូតដល់ខ្លោចរួចផ្សំតែម្ដង។
ស្រានេះត្រូវបានគេដឹងថាបិត ៨ បារ៉ែលគឺមានលាយពងស្វាសគោចំនួន ២៥ ផោន។ វាពិតជាស្រាមួយដែលប៉ូវខ្លាំងហើយមើលទៅ ហើយក៏មិនប្រាកដថាមានមនុស្សផឹកវាដែរ៕
ដោយ៖ ផានិតប្រភពពី៖ denverpost