ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលទើបតែបានចេញផ្សាយនាពេលថ្មីៗនេះ   បានបញ្ជាក់អោយដឹងថា   ប្រទេសជប៉ុនបានបង្កើតនូវបច្ចេកវិទ្យាថ្មីមួយផ្សេងទៀត    គឹអោយឈ្មោះថា  ‘toilet you can wear while you sleep’   ពោលគឺលោកអ្នកអាចពាក់វាបាន    នៅពេលដែលលោកអ្នកគេងនៅពេលយប់  ហើយប្រសិនណាលោកអ្នកមានអាសន្នទៅបន្ទប់ទឹកនោះ  មិនចាំបាច់នោះទេ ‘toilet you can wear while you sleep’  អាចជូយលោកអ្នកបាន។

width=478

លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា​ បច្ចេកវិទ្យាចុងក្រោយមួយនេះ ត្រូវបានផលិតឡើងដោយសហគ្រាសក្នុងប្រទេសជប៉ុន ដែលនៅក្នុងនោះវាគឺជាការរួមផ្សំនូវកន្ទប  ក៏ដូចជា  អាងទឹកតូចសំរាប់លាងអង្គជាតិ (Bidet)  មិនត្រឹមតែប៉ុណ្ណោះវាក៏អាចយកមកដោះលាងចេញអោយស្អាតបានផងដែរ មុននឹងយកទៅប្រើប្រាស់ជាថ្មីម្តងទៀត

គួរបញ្ជាក់ផងដែរថា​ បច្ចេកវិទ្យាមួយនេះ ក៏ត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិពណ៌ជាតិ​ Interna-tional  Home Care នាទីក្រុង   Tokyo នាពេលថ្មីៗនេះផងដែរ  ស្របពេលដែលវានឹងបង្ហាញខ្លូននៅលើទីផ្សារនាពេលឆាប់ៗខាងមុខនេះ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ wotshappening