ថៃ ៖ ទោះបីជាមានឈ្មោះល្បីនៅក្នុងប្រទេសថៃពិតមែន ប៉ុន្តែការពិតទៅតារាល្បីៗទាំងនេះគឺមិនមែនមានស្រុកកំណើតនៅក្នុងប្រទេសថៃនោះទេ ពោលគឺពួកគាត់កើតនៅប្រទេសផ្សេង ។ 

/

១. Alex Rendell កើតនៅ ចាការតា ប្រទេសឥណ្ឌូនេសុី ព្រោះប៉ារបស់លោកគឺជាចុងភីនៅទីនោះ ហើយក្រោយមកទើបគ្រួសាររបស់គាត់រើមករស់នៅក្នុងប្រទេសថៃ នៅពេលលោកមានអាយុ ៤ ឆ្នាំ ទើបតារាសម្តែងរូបនេះបានប្រលូកក្នុងវិស័យសិល្បៈតាំងពីពេលនោះមក ។

/

២. Rita Sririta ក៏បានកើតនៅប្រទេសឥណ្ឌូនេសុី ដែរ ។ តារាសម្តែងស្រីរូបនេះត្រូវបានគេដឹងថា នាងគឺជាកូនកាត់ Thai – Denmark ។

/

៣. Maria Broenner នាងកើតនៅក្នុងប្រទេសអាល្លឺម៉ង់ ហើយក្រុមគ្រួសាររបស់នាងបានរើមករស់នៅក្នុងប្រទេសថៃ នៅពេលនាងមានអាយុ ១០ ឆ្នាំ បន្ទាប់ពីប៉ារបស់នាងបានចូលនិវត្តន៍ ។

/

៤. ងាកមកចាប់អារម្មណ៍ស្រ្តីមេម៉ាយចាយសម្រស់ដែលទើបចូលរោងការជាថ្មីម្តងទៀតគឺនាង Janie Thienphosuwan វិញ នាងបានកើតនៅក្នុងសហរដ្ឋអាមេរិច ហើយនាងបានចូលមករស់នៅក្នុងប្រទេសថៃនៅវ័យ ១១ ឆ្នាំ ៕

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate