ថៃ ៖ រឿងភាគថ្មីដែលមានចំណងជើងថា Thong Aek Mor Yah Ta Chalong ទទួលបានខមមិនល្អៗមែនទែនពីសំណាក់អ្នកទស្សនា បន្ទាប់ពីឈុតខ្លីៗនៅក្នុងរឿងត្រូវបានផុសនៅលើបណ្តាញសង្គម នាពេលថ្មីៗនេះ ។ 

ជាការពិតណាស់ នៅក្នុងរឿងភាគមួយនេះគឺពោរពេញទៅដោយកំប្លុកកំប្លែង ធ្វើឲ្យអ្នកទស្សនាមិនចេះជិតណាយមែនទែន ។​ ហើយប្រភពដដែលបានបន្តទៀតថា រឿងនេះនឹងចាក់ផ្សាយនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៩ ។ 

ជាមួយគ្នានេះផងដែរ អ្នកដឹកនាំសង្ឃឹមថា អាចនឹងទទួលបាននូវការគាំទ្រយ៉ាងច្រើន ដូចរឿង បុព្វេសន្និវាស ដែរ ។ គួរបញ្ជាក់ឲ្យដឹងផងដែរថា តួឯកប្រុសស្រីក្នុងរឿងគឺមានដូចជា លោក Mario Maurer និងនាង Kimmy Kimberley ដែលសម្តែងជាគូជាលើកដំបូង ៕

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook