ដូចដែល Camnews បានចុះផ្សាយកាលពីម្សិលមិញ អំពីរឿង The Expendables 3 បន្ថែមសមាជិកថ្មី ហើយក៏បានដកសមាជិកចាស់ចេញដោយសារ ហេតុផលមួយចំនួន តែយើងមិនបានដឹងពី ហេតុផលនោះច្បាស់ឡើយ ។
អ្នកដឹកនាំរឿងលោក Sylvester Stallone បានប្រកាសអំពីការ ចូលរួមរបស់លោក HarrisonFord តារាល្បីរឿង Idiana Jones ក្នុងរឿង The Expendables 3 កាលពីម្សិលមិញ ហើយក៏បានប្រកាសថា តារាសំដែង Bruce Willis និងចាកចេញពីការសំដែង ក្នុងរឿងវគ្គ ៣ នេះតែមិនបានប្រាប់អំពី ហេតុផលឡើយ ។
ថ្ងៃនេះ Sylvester Stallone បាននិយាយថា ហេតុផលដែល Bruce Willis ចាកចេញពីសមាជិកThe Expendables គឺព្រោះតែ Bruce ទាមទារថ្លៃថតខ្ពស់ពេក ។ លោក Sylvester បានហៅBurce Willis ថាជាមនុស្សលោភលន់ ដែលទាមទារថ្លៃថត ៤ លានដុល្លារក្នុងរយៈពេល ៤ ថ្ងៃក្នុងការថតនៅប្រទេស ប៊ុលហ្ការី ខណៈពេលដែលគាត់ អោយថ្លៃដល់ ៣ លានដុល្លារ ក្នុង ៤ថ្ងៃនេះទៅហើយ ។ដោយសារតែហេតុនេះហើយ ទើបតារាសំដែង Bruce Willis មិនព្រមសំដែង ក្នុងរឿងវគ្គទី ៣នេះជាបន្តទៀត ។ Harrison Ford នឹងចូលមកជំនួស បំរើទស្សនិកជន ជំនួសកន្លែងរបស់ BruceWillis ៕

ដោយ ៖ លីលីប្រភព ៖ eonline