កំសាន្ត​ ៖ រឿងបែបបទថ្មីដែលនឹងធ្វើអោយទស្សនិកជនរន្ធត់ ញាប់ញ័រ ដែលមិនគួររំលងនោះគឺរឿង 23:59 Haunted Hours។ រឿងនេះបានចាប់ផ្តើមឡើងនៅប្រទេសសឹង្ហបុរី ដែលកើតឡើងនៅសម័យបីខុសៗគ្នា ទីមួយគឺនៅ Temasek Green in 1967  នៅពេលដែលកូនទាហានបីនាក់បានរត់ចោលជួរកងទ័ពពីការវឹកហាត់ ប៉ុន្តែជាអកុសល ពួលគេបានរត់ទៅក្នុង ភូមិដែលត្រូវបណ្តាសារមួយ។ ចំណែករឿងទីពីរកើតឡើងនៅ Camouflage in 1985 នៅពេលដែលកងទាហានមួយក្រុមបានបោះជំរុំនៅក្នុងព្រៃ ហើយពូកគេបានចាប់បកស្បែកពស់ឈ្មោលមួយយ៉ាងធំ បន្ទាប់មកពស់ញីក៏បានតាមសងសឹកពួកគេយ៉ាងសាហាវ ។ រឿងទីបីជារឿងចុងបញ្ចប់ គឺកើតឡើងនាពេលបច្ចុប្បន្ននេះគឺនៅ Pixelated នាយទាហានម្នាក់បានបង្កើតសង្សារក្លែងក្លាយមួយ ដែលចុងក្រោយគេបានចូលខ្លួនពាក់ព័ន្ធនឹងខ្មោចកំណាចម្នាក់។ ចង់ដឹងថាឈុតឆាក ស្រៀវឆ្អឹងខ្នងយ៉ាងណានោះ កុំភ្លេចរង់ចាំទស្សនារឿង 23:59 Haunted Hours ដែលមានចាក់បញ្ចាំងក្នុងរោងភាពយន្ត ថ្ងៃទី​ ២២ តុលាឆាប់ៗនេះហើយ។

/

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

/

/

/

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited