អាមេរិក៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្រ្ដ នៃសហរដ្ឋអាមរិក កាលពីពេលថ្មីៗនេះថា មិនត្រឹមតែមនុស្សទេ ដែលចេះចាក់ក្បាច់រាំ  តែសត្វមួយចំនួនក៏អាចចេះរាំ ដូចមនុស្សយើងដែរ។ ក្រុមអ្នកវិទ្យាសាស្រ្ដ   បានបន្ថែមថា  កាលពីមុន គេតែងតែបង្ហាត់ត្រីបានឡែន អោយរៀនចេះនិយាយ និងចេះរាំ តែពេលនេះ គេក៏បានបង្រៀនសត្វតោសមុទ្រអោយចេះរាំផងដែរ។

width=457

លោក Santa Cruz ដែលជាអ្នកបង្ហាត់សត្វតោសមុទ្រនោះ បាននិយាយថា សត្វតោសមុទ្រដែលចេះរាំក្នុងវីដេអូក្លីបនេះ   ត្រូវបានគាត់បង្ហាត់អស់រយៈពេលបីឆ្នាំមកហើយ ជាពិសេសគឺបានបង្ហាត់សត្វនេះ នៅក្នុងសួនសត្វមួយកន្លែង នៅរដ្ឋកាលីហ្វូញ៉ានេះតែម្ដង។

width=457

លោក Sanata Cruz​ បានបន្ថែមថា  វាពិតជាមានការលំបាកណាស់ណាដែរ តែគាត់ត្រូវតែខិតខំប្រឹងប្រែង ម៉្យាងទៀតវា ហាក់បីដូចជាទង្វើមួយ ជំរុញអោយមនុស្សទាំងអស់យកចិត្ដទុកដាក់លើការអភិរក្សសត្វក្នុងទឹកផងដែរ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

 

ដោយ៖ នារីប្រភព៖ newsday