ថៃ ៖ នៅក្នុងជីវីតពិត តារាសម្តែងថៃភាគច្រើនកំពុងតែមានទំនាក់ទំនងស្នេហា ។ ហើយថ្ងៃនេះយើងនឹងបង្ហាញអ្នកអំពីតារាសម្តែងស្រីចំនួន ៤ ដួងដែលមានមិត្តប្រុសមុខមាត់ស្រស់ស្អាត និងរូបរាងដ៏ស្រស់សង្ហា ។
១. នាង Sky Maria
ត្រូវបានគេស្គាល់បន្ទាប់ពីចូលរួមនៅក្នុងកម្មវិធីកម្មវិធី The Face ។ ហើយថ្មីៗនេះតារាសម្តែងស្រីរូបនេះបានបង្ហោះរូបថតដ៏ផ្អែមល្អែមជាមួយនិងមិត្តប្រុសជាទីស្រលាញ់នៅលើគណនីអុិនស្រ្តាក្រាម ឃើញថាពិតជាមានរូបរាងសង្ហាពិតមែន ។
២. នាង Kao Supassara
តារាសម្តែងស្រីរូបនេះបានប្រាប់មហាជនថា ថ្មីៗនេះនាងកំពុងតែមានស្នេហាជាមួយនិងលោក Chao Cavalit ដែលជាតារាសម្តែងរូបសង្ហាម្នាក់ ។
៣. នាង Mook Worranit
ទោះបីទើបបើកចំហរទំនាក់ទំនងស្នេហាក៏ពិតមែន ប៉ុន្តែ Mook Worranit និង Toyy Pathompong តែងតែបង្ហាញភាពផ្អែមល្អែមជាសាធារណៈជារឿយៗ ហើយគូស្នេហ៍ទាំងពីរនេះគឺជាស្រីស្រស់ប្រុសស្អាតសាកសមនឹងគ្នាខ្លាំងណាស់ ។

៤. នាង Namwhan Phulita
តារាស្រីរូបនេះបានសម្តែងជាតួនាង Pong ក្នុងរឿង Thong Aek Mor Yah Tah Chalong ។ បើងាកមកចាប់អារម្មណ៍ជាមួយនិងជីវីតពិតរបស់នាងវិញគឺ នាងកំពុងតែមានស្នេហាជាមួយបុរសសង្ហាម្នាក់ឈ្មោះថា Kiak Wattikorn ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate