ថៃ ៖ យោងតាមសារព័ត៌មាននៅប្រទេសថៃបានឲ្យដឹងថា នាង Anne Thongprasom និងមិត្តប្រុសដែលជាអ្នកជំនួសគឺលោក Tinnabhan Tantinirandr ដែលជាស្រលាញ់ជាង ១០ ឆ្នាំកន្លងទៅហើយ ពេលនេះអ្នកទាំងពីរសម្រេចចិត្តចូលរោងការហើយ ។

ទោះបីជាមិនទាន់បញ្ជាក់ថ្ងៃច្បាស់លាស់ក៏ពិតមែន ប៉ុន្តែតួស្រីក្នុងរឿង លួចស្នេហ៍តាមអនឡាញ បង្ហើបប្រាប់ថា ខ្លួនមានគម្រោងចូលរោងការនៅចុងឆ្នាំនេះហើយ ។

ដំណឹងនេះបានធ្វើឲ្យហ្វេនត្រេកអរមែនទែន ព្រោះឃើញគូស្នេហ៍មួយគូនេះស្រលាញ់គ្នាមកយូរហើយ ទើបសម្រេចចិត្តចូលរោងការ ៕



ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar