ថៃ ៖ សម្រាប់អ្នកគាំទ្រដែលធ្លាប់បានទស្សនារឿង បុព្វេសន្និវាស ប្រាកដជាបានស្គាល់នាយ ចយ ដែលជាតួអ្នកបម្រើរបស់នាយ មុឺន ។ តារាប្រុសរូបនេះត្រូវបាន Fans នារីៗជាច្រើនចាប់អារម្មណ៍ជាមួយនិងរូបសម្រស់ ព្រមទាំងការសម្តែងកំប្លុកកំប្លែងរបស់លោកផងដែរ ។ 

ថ្ងៃនេះ Camnews ក៏សុំធ្វើការទម្លាយនូវរឿងរ៉ាវខ្លះៗដែល អ្នកគាំទ្រដែលត្រូវដឹងអំពីអាយដលរបស់ខ្លួន ៖ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

/

១. តារាសម្តែងរូបនេះមានឈ្មោះពិតថា Witsarut Himmarat ។ 

២. គាត់កើតនៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ១៩៩៣ ហើយសព្វថ្ងៃមានអាយុដល់ទៅ ២៥ ឆ្នាំ ប៉ុន្តែមុខក្មេងហួស ។ 

៣. ក្រៅពីអាជីពជាតារាសម្តែង កំលោះសង្ហារូបនេះថែមទាំងមានជំនាញក្នុងការលេងហ្គីតា ច្រៀង និងរាំ ទៀត ។ 

/

៤. Witsarut Himmarat មិនមែនជាកូនទោលទេ ពោលគឺមានបងស្រីម្នាក់ទៀត ។ 

៥. រឿងដំបូងដែលខ្លួនសម្តែងពេលចូលសិល្បៈ គឺមានចំណងជើងថា Nong Mai Rai Borisut ។ 

៦. តារាថៃរូបនេះបានក្លាយជាតារាសម្តែង បន្ទាប់ពីចូលរួមក្នុងកម្មវិធី មួយនៅក្នុងឆ្នាំ ២០១២ ។ 

/

៧. រឿងល្បីបំផុតដែលធ្វើឲ្យមហាជនបានស្គាល់លោក Witsarut Himmarat គឺរឿង បុព្វេសន្និវាស ដែលដើរតួជាឈ្មោះ នាយ ចយ ។ 

៨. អ្វីដែលមិត្តនារីកាន់តែចង់ស្តាប់បំផុតនោះគឺ តារាថៃរូបនេះនៅមិនទាន់មាននារីណាក្នុងដួងចិត្តនៅឡើយទេ ៕

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook