កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកជាច្រើន​ និងបានធ្វើការរិះគន់ចំពោះ អន្ទិត កក្កដា សុភ័ណ្ឌ ដែលមានរូបភាពធ្ងន់ធ្ងរប៉ះពាល់ដល់ព្រះពុទ្ធសាសនា ។ ហើយនៅក្នុងនោះផងដែរ អន្ទិត កក្កដា សុភ័ណ្ឌ ក៏បាន លាចាកសិក្ខាបទរួចរាល់ហើយ តាមកិច្ចព្រមព្រៀងរបស់សាមីខ្លួន ចំពោះព្រះភ័ក្រ្ត ព្រះមន្រ្តីសង្ឃ នៅវេលាយប់ ។

/

ក្រោយពីលាចាកសិក្ខាបទ អន្ទិត កក្កដា សុភ័ណ្ឌ ក៏បានធ្វើដំណើរទៅសហរដ្ឋអាមេរិក ដោយភ្ជាប់ជាសារយ៉ាងខ្លីថា៖ ​ខ្ញុំបាទបានហោះមកដល់សហរដ្ឋអាមេរិកវិញ ដោយសុវត្ថិភាព ហើយ ពេលយប់នេះម៉ោងនៅស្រុកខ្មែរខ្ញុំនឹង Live និយាយពាក្យពិតមួយ និងរកភាពយុត្ដិធម៌ចំពោះខ្ញុំវិញ បើចង់ដឹងកុំភ្លេចចាំស្តាប់ទាំងអស់គ្នាណា។

/

បើទោះបីជាមានបញ្ហាចម្រូងចម្រាសបែបនេះក្ដី បងប្អូនពលរដ្ឋខ្មែរយើងភាគច្រើន នៅតែគាំទ្រ អន្ទិត កក្កដា សុភ័ណ្ឌ ព្រោះ លោកប្អូនបានជួយដល់សង្គមជាច្រើន នាពេលកន្លងមក៕

/

/

/

/

 

អត្ថបទ៖ ចំរើន