វីណេហ្ស៊ូអេឡា៖ តាមការអោយដឹងពីទស្សនាដ្ដី lifebeauty ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះថា មានក្មេងស្រីជំទង់ម្នាក់ បានដេកអស់រយៈពេល ៦៤ថ្ងៃ ដោយមិនបានក្រោកទៅណាសោះ។

នាង Nicole Delien មានវ័យ ១៧ឆ្នាំ បានព្រមស្ម័គ្រចិត្ដដោយផ្ទាល់ ចូលគេងក្នុងបន្ទប់ របស់នាង អស់រយៈពេល ២ខែ បួនថ្ងៃ គឺក្នុងគោលបំណងចង់អោយបានរូបសម្រស់ស្រស់ស្អាត។ ទោះបីជាយ៉ាងណាក៏ដោយ ការគេងនេះ វាស្ទើរតែក្លាយទៅជាឯត្ដកម្មថ្មីមួយ ដែលមនុស្សជាច្រើននាក់ធ្វើមិនបានទៅហើយ។ ម្ដាយរបស់ Delien បាននិយាយថា Delien បានគេងនៅលើគ្រែ ១៨- ១៩ម៉ោងឯណ្ណោះក្នុងមួយថ្ងៃ ពោលគឺនាងឡើងញាំបាយ ប្រហែលពី ឬបីម៉ោងប៉ុណ្ណោះ។

ជាការពិណាស់ សម័យនេះទៅហើយ ការគេងបែបនេះដើម្បីបានទទូលបានសម្រស់ល្អស្អាតនោះ វាមែនជារឿងមួយល្អប៉ុន្មានទេ ពោលគឺធ្វើអោយស្ពឹកដៃជើង ខូចសុខភាព និងខាតពេលវេលា ការងារទៀតផង៕
ដោយ៖ នារីប្រភព៖ lifebeauty