កាលពីឆ្នាំ២០១៣ នៅរដ្ឋបូស្តុន ក្នុងប្រទេសអាមេរិក បានប្រារព្ធទិវារត់ប្រណាំងម៉ារ៉ាតុងមួយដែលមានមនុស្សជាច្រើនបានចូលរួមតែចៃដន្យមានជនមិនស្គាល់មុខបានដាក់គ្រាប់បែបដើម្បីបំផ្លាញកម្មវិធី មិនតែប៉ុណ្ណោះធ្វើអោយអោយមនុស្សជាច្រើនមានគ្រោះថ្នាក់ជាច្រើន។ នេះជាភាពសោកសៅបំផុតសំរាប់ប្រជាជននៅរដ្ឋបូស្តុនដែលធ្វើអោយពិភពលោកស្រក់ទឹកភ្នែកមិនគួរណាមានរឿងនេះកើតឡើងឡើយ។

/

 

ភាពយន្ត “Patriots Day” ដឹកនាំដោយអ្នកផលិតភាពយន្តល្បីឈ្មោះ លោក Peter Berg ដែលជារឿងរ៉ាវបំផ្ទុះគ្រាប់បែក ក្នុងការរត់ម៉ារ៉ាតុងនៅរដ្ឋបូស្តុន កាលពីឆ្នាំ 2013 និងរឿងរ៉ាវវីរៈបុរសដែលជម្រុញចិត្តពិភពលោក ពីអ្វីគ្រប់យ៉ាងមិនធម្មតា ដែលកើតឡើងបន្ទាប់ពីហេតុការណ៍នោះ។

នៅក្រោយពីទង្វើភេរវកម្ម ដែលគ្មានពាក្យអ្វីសមនឹងហាថ្លែង ពលបាលប៉ូលីសឈ្មោះ Tommy Saunders (សម្តែងដោយ Mark Wahlberg) រួមដៃជាមួយអ្នកនៅរស់ដែលក្លាហាន អ្នកឆ្លើយតបដំបូង និងអ្នកស៊ើបអង្កេត នៅក្នុងដំណើរប្រណាំងនឹងពេលវេលា ដើម្បីតាមចាប់អ្នកដាក់គ្រាប់បែក មុននឹងពួកគេបង្ករឿងបន្ថែមទៀត។

/

/

ដោយដាក់បញ្ចូលគ្នាពីរឿងរបស់ភ្នាក់ងារពិសេសឈ្មោះ Richard Deslauriers (សម្តែងដោយ Kevin Bacon), មន្រ្តីប៉ូលីសជំនាញឈ្មោះ Ed Davis (សម្តែងដោយ John Goodman), ពលបាល Jeffrey Pugliese (សម្តែងដោយ J.K. Simmons) និងគិលានុបដ្ឋាយិកា Carol Saunders (សម្តែងដោយ Michelle Monaghan) កំណត់ហេតុដែលមិនងាយបេះចេញពីចិត្ត បានផ្តិតយកការតាមចាប់មនុស្ស ដ៏ស្មុគស្មាញ នៅក្នុងប្រវត្តិសាស្ត្រការអនុវត្តច្បាប់ និងកម្លាំងប្រជាជនរដ្ឋបូស្តុន។ មិនតែប៉ុណ្ណោះខ្សែភាពយន្តនេះមានចំនុចពិសេសធ្វើអោយទស្សនិកជន មានអារម្មណ៏ថាជួបនឹងហេតុការណ៏ពិតជាក់ស្តែងគ្រប់ឈុតឆាកបាញ់ប្រហារក៏ដូចជាឈុតបំផ្ទុះគ្រាប់បែកផងដែរ។ ចង់ដឹងច្បាស់ថាល្អមើលយ៉ាងណានោះកុំភ្លេច ទស្សនារឿង វានាសកម្មក្នុងទីក្រុង ឬ Patriots Day កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ!

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែល លោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia​ , www.cinema.com.kh ហើយក៏អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ។

/

/

ប្រភព ៖ Westec Media Limited