កំសាន្ត ៖ ខ្សែភាពយន្តគំនូរជីវចល Spider-Man Into The Spider-Verse ដែលសរសេរដោយលោក Phil Lord និង Rodney Rothman ព្រមទាំងដឹកនាំផលិតដោយលោក Bob Persichetti បានបង្កើតឡើងយ៉ាងល្អឥតខ្ចោះ បានធ្វើអោយទស្សនិកជនជាច្រើនមានការចាប់អារម្មណ៌ ចង់ទៅទស្សនា។ ឥលូវនេះខ្សែភាពយន្តរឿង Spider-Man Into The Spider-Verse កំពុងតែចាក់បញ្ចាំងនៅរោងភាពយន្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជាហើយ។

/

រឿង Spider-Man Into The Spider-Verse គឺជាខ្សែភាពយន្តដែលនិយាយអំពីការរកឃើញនៅ ចក្រវាលជាច្រើនដែលមាន វីរបុរស ឬ វីរនារី ពីងពាង។ ពួកគេបានមកជួបជុំគ្នានៅក្នុង ចក្រវាលរបស់ Miles Morales។ Miles Morales  គឺជាសិស្សវិទ្យាល័យមួយរូប​ ដែលស្រលាញ់មិត្តភិក្ដ និងឪពុកម្ដាយរបស់គេ។ បន្ទាប់ពីមានការបង្ខំអោយមានការផ្លាស់ប្ដូរសាលា Miles មានការអាក់អន់ស្រពន់ចិត្តជាមួយនិងឪពុករបស់គេ ជាហេតុដែលនាំអោយគេតែងតែទៅរកពូរបស់គេ ដែលនៅទីបំផុតគេត្រូវបាន សត្វពីងពាងវិទ្យុសកម្មខាំ ដែលធ្វើអោយគេក្លាយជាមនុស្សពីងពាង ទាំងមិនដឺងខ្លួន។

/

Miles ត្រូវប្រឈមមុខនៅ Villains ភ្លាមៗបន្ទាប់ពីបានក្លាយជាមនុស្សពីងពាងទាំងមិនបានព្រៀងទុកជាមុន សំណាងល្អបន្ទាប់ពីមាននៅវត្តមានរបស់ Peter Parker ធ្វើអោយ Miles មើលឃើញនៅអ្វីដែលជាមាន ក៏ដួចជា Peter។ វាជាឈុតដែលទស្សនិកជន ជាពិសេសប្រិយមិត្តរបស់ Spider-Man ស្ទើតែស្រកទឹកភ្នែក ព្រោះ មនុស្សពីងពាង គឺមាននៅឯការតែឯងទៀតឡើយ។

ជាមួយនឹងសាច់រឿងដែលអ្នកទាយមិនត្រូវ ធ្ចើអោយអ្នកទស្សនាមានភាពរំភើបគ្រប់ឈុតឆាកនៃរឿង បូករួបទាំងផ្ទាំងរូបភាពដែលភ្លឺច្បាស់ល្អ និង 3D បានធ្វើអោយខ្សែភាពយន្តរិតតែមានភាពរស់រវើក ជាងគំនូរជីវចលដទៃ។ រឿង Spider-Man Into The Spider-Verse គឺជាខ្សែភាពយន្តមួយដែល លោកអ្នកមិនគួរមើលរំលង នៅចុងឆ្នាំ ២០១៨ នេះ។ ជួបគ្នានៅរោងភាពយន្តណា៎!

/

រឿង Spider-Man: Into the Spider-Verse ដើម្បីបានឃើញ មនុស្សពីងពាងដ៏អស្ចារ្យ ដែលនឹងមកដល់គ្រប់រោងភាពយន្តនៅថ្ងៃទី 13 ធ្នូ 2018 ខាងមុខនេះទាំងអស់គ្នា។​

/

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited