**សូមចុចត្រង់នេះដើម្បីអានភាគទី ២**ប្រលោមលោករឿង សង្សារកូន ប្អូនធម៌ប៉ា (ភាគ ៣)

ពាក្យសម្តី បងតារាផ្អែមណាស់ ផ្អែមរហូតដល់ល្បូងខ្ញុំអោយចូលផ្ទះសំណាក់ ជាមួយគាត់បាន ។ហេតុតែស្រឡាញ់គេខ្លាំងពេក  ខ្ញុំភ្លេចអស់ប្រពៃណី ភ្លេចតម្លៃខ្លួនជាស្ត្រី ភ្លេចកេរ្តិ៍ភ្លេចខ្មាស់ ព្រមបណ្តោយអោយ ប្រុសសង្សារបណ្តូលចិត្តឆីពងក្រហមដោយគ្មានស្រណោះ ។ ទង្វើបែបនេះ បើ លោកប៉ាបានដឹង មិនដឹងជាកាប់ចិញ្ជ្រាំខ្ញុំប៉ុន្មានកាំបិទនោះទេ តែចំពោះខ្ញុំ  ហាក់ដូចជាគ្មានវិប្បដិសារី បន្តិចណាសោះ  ព្រោះបងតារាបានសន្យាថា  គាត់នឹងរៀបការជាមួយខ្ញុំ  បន្ទាប់ពីគាត់បានរៀនចប់ នឹងណាមួយចាំពេលប៉ាត្រលប់មកវិញ គាត់នឹងនិយាយរឿងយើងទាំងពីរប្រាប់គាត់។ ខ្ញុំទទួលចម្លើយពីគាត់ គិតថាកក់ក្តៅណាស់ ដូចនេះរយៈពេល ៣  ថ្ងៃដែលលោកប៉ាមិននៅ  ខ្ញុំនឹងបងតារាបានប្រព្រឹត្តិល្បែងស្នេហាយ៉ាងស្កប់ស្កល់ជាមួយគ្នា។

width=484

ថ្ងៃដែលលោកប៉ាបានត្រលប់មកវិញ គឺជាថ្ងៃដែលខ្ញុំត្រូវបែកពីបងតារាទៀតហើយ ប៉ុន្តែមិនថ្វីទេ ព្រោះបងតារាបានសន្យាថា​  នឹងនិយាយពីរឿងយ៉ាងទាំងពីរបា្រប់លោកប៉ា ។  តែមួយថ្ងៃហើយ មួយថ្ងៃទៀតចាំបាត់ៗមិនឃើញគាត់និយាយសោះ ធ្វើអោយខ្ញុំចាប់ផ្តើមភ័យខ្លួន តិចគេស៊ីហើយបោះបង់ចោលទៅដោយមើលឃើញថា មិនអាចបណ្តោយបានខ្ញុំក៏ Call ទៅបងតារា  ដើម្បីសួរនាំ  ស្រាប់តែពេលនោះពេលដែលគាត់ទទួលទូរស័ព្ទខ្ញុំ ខ្ញុំបានឮសំលេងដកដង្ហើមញ៉ាប់ៗ ថប់ៗដូចជាមនុស្សជិតដៃខ្យល់ ខ្ញុំក៏សួរគាត់ថា បងឯងកំពុងធ្វើអីហ្នឹង?​ គាត់បានប្រាប់ខ្ញុំថា គាត់កំពុងហាត់ប្រាណ។ ចម្លើយគាត់ហាក់ដូចជាមិនសមហេតុផលទាល់តែសោះ ព្រោះខ្ញុំដឹងថា​  សំលេងបែបនេះគឺហាត់ប្រាណដែរ​ តែហាត់ប្រាណលើពូក។

width=484

ខ្ញុំព្យាយាមទប់អារម្មណ៍   រួចសួរទៅគាត់បន្ត  ពេលណាបងឯងមកនិយាយជាមួយលោកប៉ារឿងយើង? គាត់ថាចាំចុងសប្តាហ៍គាត់ទៅហើយ ពេលនេះគាត់កំពុងតែរវល់ ។ ថាហើយ គាត់ក៏បិទទូរស័ព្ទខ្ញុំចោល ។ ខ្ញុំមិនអាចធ្វើអ្វីបានទេ ក្រៅពីរង់ចាំ។ ថ្ងៃចុងសប្តាហ៍បានមកដល់ តែខ្ញុំបែរជារវល់ទៅវិញ  ព្រោះត្រូវទៅលេងផ្ទះពួកម៉ាក់  បន្ទាប់ពីវាបានមកយកខ្ញុំដល់ផ្ទះ ។  តាមត្រូវខ្ញុំត្រូវដេកមួយយប់តាមសន្យា  ក៏ប៉ុន្តែខ្លាចបងតារា មកនិយាយជាមួយលោកប៉ា  ក៏អោយវាជូនមកផ្ទះទាំងយប់។ ពេលមកដល់របងផ្ទះភ្លាម ខ្ញុំបានឃើញម៉ូតូបងតារា ខ្ញុំអរណាស់ព្រោះគាត់ពិតជាកូនប្រុសគោរពពាក្យសន្យាមែន។ខ្ញុំខំដើរថ្មមៗ លបស្តាប់ពួកគាត់និយាយដើមខ្ញុំ ប៉ុន្តែ មានស្អីខ្ញុំស្ទើរតែគាំងបេះដូងស្លាប់ នៅពេលដែលឃើញ ......................

ឆ្ងល់ណាស់មែនទេ ថាតើ នាងបានឃើញអ្វីនោះ ជ្រាបកាន់តែច្បាស់ រង់ចាំតាមដានទស្សនានូវភាគ ៤​ ដែលជាភាគបន្តនៅលើសារព័ត៌មាន​ Camnews នាសប្តាហ៍ក្រោយ តាមពេលវេលា នឹងម៉ោងដដែល៕

រៀបរៀង ៖ ពិសីអ្នកនិពន្ធ ៖ អ៊ឹម វ៉ាន់ឌីទូរស័ព្ទ ៖ 012​621​305