ប្លែកៗ៖ ក្រោយពេលដែល ក្រុមអ្នកវិទ្យាសាស្រ្ដ បង្ហាញនូវកូនក្អុក ចម្លែកម៉្យាង ដែលមានកែវភ្នែកនៅនឹងកន្ទុយ គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

លោក Michael Levin បណ្ឌិតផ្នែកជីវវិទ្យា នៃសាកលវិទ្យាល័យ Tufts School សិល្បៈ និងវិទ្យាសាស្រ្ដ នៃសហរដ្ឋអាមរិក បានអោយដឹងថា គាត់ស្ទើរតែមិនជឿសោះ ក្នុងមួយជីវិតគាត់ ដែលដល់ពេលបច្ចុប្បន្ននេះហើយ នៅមានបាតុភូតចម្លែកបែបនេះ កើតឡើងទៀត។

ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកវិទ្យាសាស្រ្ដ បាននិយាយថា កូនសត្វក្អុកចំនួន ១៣៤ក្បាល ដែលត្រូវបានយកមកពីតំបន់អាហ្វ្រិក សុទ្ធតែមានភ្នែកនៅនឹងកន្ទុយ ហើយភ្នែករបស់ពួកគេទាំងនោះ សុទ្ធតែមើលឃើញទៀតផង។ ហើយនេះ ក៏ជាការស្រាវជា្រវថ្មីមួយ សម្រាប់ជាចំណេះដឹង ដល់អ្នកស្រាវជា្រយក្រោយៗ ក្នុងការស្វែងយល់ និងធ្វើការស្រាវជ្រាវបន្ដទៀតផងដែរ៕
ដោយ៖ នារីប្រភព៖ newsday