ភោជនីយដ្ឋានមនុស្សយន្ត 'Robot Restaurant' ត្រូវបានបើកដំណើរការនាពេលថ្មីៗនេះ នៅក្នុងទីក្រុង Tokyo ប្រទេសជប៉ុន ហើយវាគឺជាភាពទាក់ទាញមួយ ដែលបានល្បីសុះសាយនៅក្នុងប្រព័ន្ធអ៊ីនធើណែត។
គួរបញ្ជាក់ផងដែរថា លោកអ្នកនឹងត្រូវបង់ជាសាច់ប្រាក់ដែលមានតម្លៃ $38 ក្នុងការចូលទទួលទាននៅក្នុងភោជនីយដ្ឋានមួយនេះ ។ លើសពីនេះទៅទៀត សេវាកម្មនៅក្នុងភោជនីយដ្ឋានមួយនេះ រូមមាន ៖ ការបំរើជូននូវមុខម្ហូប ភេសជ្ជៈ ស្តាប់ភ្លេង ការសំដែង show ក៏ដូចជាសេវាកម្មមួយចំនួនផ្សេងៗទៀត។

មិនត្រឹមតែប៉ុណ្ណោះ កន្លែងអង្គុយត្រូវបានរៀបចំឡើងដោយពិសេស ស្របពេលដែលលោកអ្នកអាចនឹងអង្គុយចំកណ្តាលតែម្តង នៅពេលសំដែង show ម្តងៗ ។ បើនិយាយពីមុខម្ហូបវិញបែបបទនៃការបម្រើជូនភ្ញៀវរាងសាមញ្ញបន្តិច ដោយមុខម្ហូប sushi ក៏ដូចជា ពងចៀនត្រូវបានវិចខ្ចប់ ដាក់នៅក្នុង ប្រអប់ដាក់ម្ហូបបែបជប៉ុន។

អ្វីដែលគួរអោយចាប់អារម្មណ៍នៅក្នុងភោជនីយដ្ឋាន 'Robot Restaurant' នេះគឺថា ក៏មានកម្មវិធីកំសាន្តប្លែកៗ រួមមានដូចជា ៖ ការសំដែងការវាយស្គរបែបជប៉ុន , ការសំដែង show របស់Robot ក៏ដូចជា ការសំដែងរបស់នារីៗ ស្រស់ស្អាតវ័យក្មេងរបស់ជប៉ុនផងដែរ៕
ដោយ ៖ រិទ្ធីប្រភព ៖ singaporeseen