រឿងរ៉ាវរបស់សុនខស្មោះត្រង់នេះត្រូវបានគេដឹង និងចែករំលែកនៅពាសពេញប្រទេសចិន ហើយ អ្នកប្រហែលជានឹងស្រក់ទឹកភ្នែកប្រសិនបានដឹងពីដំណើររឿងនេះ។

Cai Xi'er គឺជាឈ្មោះនាំសំណាងដ៏ច្រើនដែលអ្នកស្រី Wang Shuqun បានដាក់អោយសុនខស្មោះត្រង់នេះ។ កាលពីថ្ងៃទី ១៨មេសា ឆ្នាំ ២០១០ កូនស្រីរបស់អ្នកស្រី Wang Shuqun បាននាំយកសុនខមួយដែលមានអាយុប្រហែលពីរខែ ជាប្រភេទសុនខតឿ។ អ្នកស្រី Wang Shuqun ជាមនុស្សចូលចិត្តចិញ្ចឹមសត្វ ពេលបានឃើញវា គាត់ក៏យល់ព្រមចិញ្ចឹម និងបានដាក់ឈ្មោះអោយវាថា Cai Xi'er។

/

ចាប់តាំងពីបានសុនខនេះមកនៅជាមួយ គ្រួសាររបស់អ្នកស្រី Wang Shuqun កាន់តែមានសេចក្ដីសុខ និងសុភមង្គល។ អ្នកស្រីស្រឡាញ់ និងថែរក្សាវាដូចជាកូនៗរបស់អ្នកស្រីដូច្នោះដែរ។ ពេលមួយនោះ សុនខ Cai Xi'er បាក់ជើង អ្នកស្រីបានព្យាបាល និងថែទាំវាដោយយកចិត្តទុកដាក់បំផុត។អ្នកស្រី Wang Shuqun ថ្លែងថា ៖ Cai Xi'er គឺជាសុនខមួយដ៏វ័យឆ្លាត ខ្ញុំចិញ្ចឹមដោយអោយផឹងទឹកដោះគោតាមពេលវេលាត្រឹមត្រូវ។ ពេលមិននៅផ្ទះ ខ្ញុំបានប្រាក់អោយម្ដាយគាត់ជួយលាយទឹកដោះអោយវាផឹក ប៉ុន្ដែម្ដាយខ្ញុំមានការភ្លេចភ្លាំងច្រើន ដូច្នេះ Cai Xi'er តែងតែព្រុសដើម្បីរំឭក នៅពេលគាត់ភ្លេច។

/

ប៉ុន្ដែមានថ្ងៃមួយ អ្នកស្រី Wang Shuqun ឈឺធ្ងន់ត្រូវទៅកាន់មន្ទីរពេទ្យ Cai Xi'er បង្ហាញទឹកមុខដូចមិនមានសុវត្ថិភាព។ វាដើរចុះ ដើរឡើង រួចដេកនៅមាត់ទ្វាររង់ចាំម្ចាស់មកវិញ បើទោះជាត្រូវបីចូលទៅក្នុងជាច្រើនដង។ អ្នកស្រី Wang Shuqun អាណិតវាណាស់ក៏ដាច់ចិត្តយកវាទៅពេទ្យតាមគាត់។ប៉ុន្ដែមិននឹកស្មានថា នោះគឺជាថ្ងៃចុងក្រោយដែល Cai Xi'er បានឃើញមុខម្ចាស់វាជាលើកចុងក្រោយ។

នៅវេលាម៉ោង ១៥និង១៨នាទី ថ្ងៃទី ៣១ មិនា អ្នកស្រី Wang Shuqun បានបាត់បង់ជីវិតក្នុងវ័យ ៨៨ឆ្នាំ។ បើទោះជាពិធីបុណ្យត្រូវបានគេធ្វើឡើង ប៉ុន្ដែសុនខនេះនៅតែទន្ទឹងរង់ចាំម្ចាស់របស់វាត្រឡប់មក។ រង់ចាំមិនឃើញមក Cai Xi'er​ ចាប់ផ្ដើមបង្ហាញពីភាពអន្ទះអន្ទែង វាខាំ ទាញខ្សែដើម្បីចូលទៅក្បែរហ៊ឹង។/

កូនស្រីរបស់អ្នកស្រី Wang Shuqun យំ និងនិយាយថា ៖ នៅពេលបានឃើញសុនខនោះធ្វើបែបនេះ យើងទាំងអស់គ្នាមិនអាចឃាត់ទឹកភ្នែកបាន។

ចាប់តាំងពីថ្ងៃនោះមក  Cai Xi'er​ បោះបង់អាហារ និងមិនទៅណាទាំងអស់ វានៅក្បែរហ៊ឹងរបស់អ្នកស្រី Wang Shuqun ព្រមទាំងមានទឹកមុខស្រងូតស្រងាត់ជានិច្ច។ ថ្ងៃទី ១៣ ខែមេសា កូនស្រីរបស់អ្នកស្រី Wang Shuqun​ បាននាំវាទៅពេទ្យសត្វ ប៉ុន្ដែស្ថានភាពរបស់វាមិនបានប្រសើរឡើងនោះទេ ដូច្នេះគ្រូពេទ្យក៏ប្រគល់វាត្រឡប់មកវិញ។ ៣ថ្ងៃក្រោយមក Cai Xi'er បានលាចកលោក។ ការចាកចេញរបស់វា បានធ្វើអោយសមាជិកក្នុងគ្រួសារកាន់តែឈឺចាប់ ដោយសារភាពស្មោះត្រង់របស់វា។ថ្ងៃទី ១៧មេសា កូនស្រីរបស់សពអ្នកស្រី Wang Shuqun​ ដែលធ្លាប់បានថែទាំវាក្រោយពីអ្នកស្រី Wang Shuqun ស្លាប់ បានយកសាកសពសុនខនេះទៅបញ្ចុះនៅក្បែរផ្នូររបស់ម្ដាយនាង ដើម្បីអោយប្រាកដថា វាបាននៅក្បែរម្ចាស់ជាទីស្រឡាញ់របស់វាជានិច្ច៕

ដោយ ៖ សូរីយ៉ាប្រភព ៖ K14