ក្មេងស្រីជំទង់ជនជាតិថៃ ម្នាក់ឈ្មោះ Malee មានអាយុ 20 ឆ្នាំ (កើតនៅថ្ងៃទី22 ធ្នូ 1991 )
មានកម្ពស់កើនឡើងខុសពីធម្មតា គឺជាងពីរម៉ែត្រឯណោះ ។


បើតាមម្តាយរបស់ Malee បានអោយដឹងថាគាត់មានការកត់សំគាល់ឃើញថាកូនរបស់គាត់
មានកំពស់ខុសប្រក្រតីតាំងពី Malee មានអាយុ 9ឆ្នាំមកម្លេះ ។ គ្រូពេទ្យបាននិយាយថាកូន
គាត់មានសារធាតុម្យ៉ាងនៅក្នុងខួរឆ្អឹង ដូច្នេះនាងនឹងនៅបន្តលូតកំពស់ជាបន្តទៀតបើមិន
ធ្វើការ ប្រើថ្នាំដើម្បីរាំងស្កាត់ ។ ពេលបច្ចុប្បន្ន Malee កំពុងតែធ្វើការទប់ស្កាត់ការលូតលាស់
កំពស់ដោយបានទៅចាក់ថ្នាំ ជារៀងរាល់ បីខែម្តងដោយក្នុងមួយម្ជុលតំលៃ 3000 ដុល្លា ។
បច្ចុប្បន្ន Malee មានសភាពខុសពីក្មេងដ៏ទៃ គឺមានពេលខ្លះនាងត្រូវទទួលរងពាក្យសើចចំអក
មាក់ងាយពីមនុស្សទូទៅ ដោយសារតែកំពស់របស់នាង គឺនាងមានកំពស់ 2.083ម៉ែត្រ។ ។

Malee ត្រូវបានមានឈ្មោះក្នុងសៀវភៅ Guinnes កំណត់ត្រាពិភពលោក ថាជាមនុស្សដែល
មានកំពស់ខ្ពស់ជាងគេនៅលើពិភពលោក គឺជំនួសកន្លែងរបស់អតីត ក្មេងស្រីជំទង់ជនជាតិ
ប្រេស៊ីល ដែលមានកំពស់ចាញ់ Malee ត្រឹមតែ 2 សង់ទីម៉ែត្រប៉ុណ្ណោះ ៕


Malee និងជាមួយមិត្តរបស់នាង

Malee និងបុរសមានកំពស់ទាបជាងគេក្នុងពិភពលោក លោក Thapa Magar



Malee និងឪពុក ម្តាយរបស់នាង


ស្រ្តីទាំង 10 មានកំពស់ខ្ពស់ជាងគេក្នុងពិភពលោក
(ប្រភពពី RT)
ដោយ :រដ្ឋា