អ្នកនេសាទជនជាតិ​ Scotland ឈ្មោះ Andrew Leaper បានរកឃើញសំបុត្រនៅក្នុងដបត្រូវបានគេបោះទៅក្នុងសមុទ្រ កាលពី៩៨ឆ្នាំមុន។
ប្រភពព័ត៌មានបានអោយដឹងថា នៅពេលកំពុងនេសាទនៅលើសមុទ្រ Andrew Leaper អ្នកនេសាទជនជាតិ​ Scotland បានប្រទះឃើញដបមួយជាប់នៅក្នុងសំណាញ់របស់ខ្លួន ខណៈដែលកំពុងនេសាទត្រីនៅឆ្នេរសមុទ្រ Scotland ភាគខាងជើង។ នៅក្នុងដបនោះ មានផ្ទុកសំបុត្រចាស់មួយផងដែរ។
/
/
អ្នកតំណាង Guinness បានអោយដឹងថា នេះគឺជាសំបុត្រមួយក្នុងដបដែលមានអាយុកាលច្រើនជាងគេក្នុងពិភពលោក។ គួររំលឹកថា សំបុតក្នុងដបដែលធ្លាប់មានឈ្មោះនៅក្នុងបញ្ជី​ Guinness មុននេះ គឺមានអាយុកាល ៩៣ឆ្នាំ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ k14