បើទោះជាត្រូវរងរបួសដោយសារការហាត់សំដែង ក្នុងក្រមខណ្ឌ Myself World Tour កាលពីមុននេះ  ប៉ុន្ដែនៅក្នុងការសំដែងកាលពីយប់ថ្ងៃទី ២៣ធ្នូ Tsai I-lin (蔡依林) នៅតែមានកាយវិការយ៉ាងស្វាហាប់ និងទាក់ទាញ។

នៅក្នុងយប់ថ្ងៃទី ២៣កន្លងទៅ កំពូលតារាសំដែង និងជាតារាចម្រៀងតៃវ៉ាន់ នាង Tsai I-linបានធ្វើឱ្យទស្សនិកជន សប្បាយរីករាយ ដោយសារពេញចិត្តនឹងការសំដែងដ៏អស្ចារ្យរបស់នាង។ Tsai I-lin បានបញ្ចេញក្បាច់រាំ ទាក់ទាញ ហើយនាងក៏បានផ្លាស់ប្ដូរសម្លៀកបំពាក់ជាញឹកញាប់ផងដែរ។

គួររំលឹកថា កាលពីមុនថ្ងៃសំដែង នៅពេលហាត់រាំជាមួយក្រុមអ្នករបាំ Tsai I-lin ត្រូវធ្លាក់ពីលើកំពស់ ១ម៉ែត្រ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្ដែនៅក្នុងការសំដែងកាលពីយប់ ថ្ងៃទី ២២ធ្នូ ស្រីស្អាតរូបនេះ នៅតែអាចបំពេញចិត្តទស្សនិកជន។ នាងបានបង្ហាញក្បាច់រាំដ៏ស្រើបស្រាល ដោយការបញ្ចេញឈុតក្នុងនៅចំពោះមុខទស្សនិកជន។

ក្នុងឆ្នាំ ២០១២នេះ កំពូលតារាស្រី Tsai I-lin គឺជាអ្នករកបានប្រាក់ច្រើនជាងគេ ពីការសំដែងនិងចម្រៀងរបស់ខ្លួន។

///

//

ដោយ ៖ សីហាប្រភព ៖ NS